ផឹកទឹក​ក្រូចឆ្មា​រាល់ថ្ងៃ តែ​មិន​ស្រក​គីឡូ មកពី​កំហុស​៣​យ៉ាងនេះ​

ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ជា​រៀងរាល់ថ្ងៃ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​ប្រើ​មិន​សមរម្យ គុណសម្បត្តិ​នឹង​ប្រែ​មកជា​គុណវិបត្តិ​។​

​ការផឹក​ទឹកក្រូច​ឆ្មា​អាច​នាំមក​នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​រាងកាយ​។ ទឹកក្រូច​ឆ្មា​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ប្រឆាំង​បាក់តេរី និង​មេរោគ​ដែល​បណ្តាលឱ្យ​ផ្តាសាយ និង​ផ្តាសាយធំ​។​

​ក្រៅពីនេះ ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ពេលព្រឹក​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​កាកសំណល់​នៅ​ខាងក្រៅ​រាងកាយ​។ លើសពីនេះ វា​ក៏​ជួយ​ជម្រះ​កំដៅ និង​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ផងដែរ​។​

​អត្ថប្រយោជន៍​មួយ​នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ដែល​ស្ត្រី​ចូលចិត្ត​ខ្លាំង គឺ​ការ​សម្រក​ទម្ងន់​។ ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ជាប្រចាំ រួមផ្សំ​ជាមួយនឹង​របប​អាហារ​បែប​វិទ្យាសាស្ត្រ និង​ការធ្វើ​លំ​ហាត់ប្រាណ​សម​ហេតុផល​នឹង​កាត់បន្ថយ​ទម្ងន់ និង​កម្ចាត់​ជាតិ​ខ្លាញ់​លើស​។​
​ទោះជា​យ៉ាងណាក៏ដោយ ការប្រើប្រាស់​ទឹកក្រូច​ឆ្មារ​មិនអាច​បំពាន​បានទេ​។ ការផឹក​ទឹកក្រូច​ឆ្មា​តាម​វិធី​ខាងក្រោម​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែខ្លាំង​៖

​លាយ​ទឹក​ក្រូចឆ្មា​ជាមួយ​ទឹក​ក្តៅ ឬ​ត្រជាក់​ពេក​

​ការប្រើ​ទឹក​ក្តៅ​ដើម្បី​ធ្វើ​ទឹក​ក្រូចឆ្មា​នឹង​បំផ្លាញ​វីតាមីន C និង​សារធាតុចិញ្ចឹម​ដ៏​មានតម្លៃ​ជាច្រើន​ទៀត កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ភេសជ្ជៈ​នេះ​។ ផឹកទឹក​ក្រូចឆ្មា​ក្តៅ​ពេក​ក៏​ប៉ះពាល់​ដល់​ស្រទាប់​ខាងក្នុង​មាត់ ស្រទាប់​ក្រពះ​…​។​

​ទន្ទឹមនឹងនេះ ការ​លាយ​ជាមួយនឹង​ទឹក​ត្រជាក់​នឹងមិន​អាច​ទាញយក​សារធាតុ​សំខាន់ៗ​ទាំងអស់​នៅក្នុង​ក្រូចឆ្មា​បានទេ​។ លើសពីនេះ ការផឹក​ទឹកក្រូច​ឆ្មារ​ត្រជាក់​ពេក​ក៏​ធ្វើឱ្យ​រាងកាយ​ធ្លាក់​ក្នុង​ភាព​តក់ស្លុត ដែល​មិនល្អ​សម្រាប់​ក្រពះ​។ ការផឹក​ទឹកក្រូច​ឆ្មារ​ត្រជាក់​ក្នុង​រដូវរងា​គឺ​កាន់តែ​អាក្រក់​។​

​អ្នកជំនាញ​បានចង្អុលបង្ហាញ​ថា ដើម្បី​ទាញយក​សារធាតុចិញ្ចឹម​ទាំងអស់​ចេញពី​ក្រូចឆ្មា អ្នក​គួរតែ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​។ សីតុណ្ហភាព​ទឹក​ល្មម​នឹង​ជួយ​សារធាតុ flavonoids ដែលមាន​ប្រយោជន៍​ក្នុង​ក្រូចឆ្មា​ធ្វើការ​បាន​ត្រឹមត្រូវ​។​

​ផឹកទឹក​ក្រូចឆ្មា​នៅ​ពោះ​ទទេ​

​ក្រូចឆ្មា​សម្បូរ​អាស៊ីត ដូច្នេះ​វា​មិនគួរ​ប្រើពេល​ពោះ​ទទេ​ឡើយ​។ ការផឹក​ទឹកក្រូច​ឆ្មា​ពេល​ពោះ​ទទេ​នឹង​បំផ្លាញ​ក្រពះ បណ្តាលឱ្យមាន​អារម្មណ៍​ក្រហាយ និង​មិន​ស្រួល​។​

​ការផឹក​ទឹកក្រូច​ឆ្មា​នៅ​ពោះ​ទទេ​ក្នុង​រយៈពេល​យូរ​នឹង​បង្កើន​ជាតិ​អាស៊ីត​ក្រពះ​លើស​ហើយ​អាច​បណ្តាលឱ្យ​ដំបៅ​ក្រពះ ហូរឈាម​ក្រពះ​។​

​វា​ជា​ការល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ក្រពះ​ក្នុងការ​កំណត់​ការប្រើប្រាស់​ភេសជ្ជៈ​ដែលមាន​ជាតិ​អាស៊ីត​ដូចជា​ទឹកក្រូច​ឆ្មា​។​

​ផឹកទឹក​ក្រូចឆ្មា​ដោយផ្ទាល់​

​ថ្វីត្បិតតែ​ទឹកក្រូច​ឆ្មា​ល្អ​សម្រាប់​សុខភាព​ក៏ដោយ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​នៅពេល​ប្រើ​វា​។ ទឹកក្រូច​ឆ្មា​មាន​វីតាមីន​ជាច្រើន ប៉ុន្តែ​មិនអាច​ប្រើ​ដោយផ្ទាល់​បានទេ​។ មុននឹង​ផឹកទឹក​ក្រូចឆ្មារ​ត្រូវ​លាយ​នឹង​ទឹក បើ​មិន​ដូច្នេះ​ទេវា​នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​។ អាស៊ីត​ក្នុង​ទឹកក្រូច​ឆ្មា​ខ្លាំងពេក បើ​ទទួលទាន​ផ្ទាល់​នឹង​ប៉ះពាល់​ដល់​ក្រពះ​។​

​លើសពីនេះទៅទៀត អាស៊ីត​ក្នុង​ក្រូចឆ្មា​ក៏​អាច​បង្កបញ្ហា​មាត់​ធ្មេញ​ផងដែរ ។​

​ដូច្នេះហើយ អ្នក​គួរ​ផឹកទឹក​ក្រូចឆ្មា​លាយ​នឹង​ទឹក ហើយ​គួរ​ផឹក​ប្រហែល ៣០ នាទី​ក្រោយ​អាហារ​រួច​៕

Leave a Reply

Your email address will not be published. Required fields are marked *