ដំណឹងល្អ រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសមន្ត្រីរាជការ ដល់ទៅរាប់មុឺនកន្លែង ដែលមានតួនាទីដូចជា
ក្រសួងមុខងារសាធារណៈ សូមគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី គ្រប់គ្រងក្រសួងស្ថាប័ន។ កម្មវត្ថុ៖ ស្តីពីការផ្តល់ផែនការក្របខ័ណ្ឌជូនគ្រប់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២០។ យោង៖ ចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលេី ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី គ្រប់គ្រងក្រសួង ស្ថាប័ន មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ជាគោលការណ៍ជ្រេីសរេីសក្របខ័ណ្ឌថ្មីមន្ត្រីរាជកាលសុីវិលចំនួន ៦,២១៤កន្លែង មន្ត្រីជាប់កិច្ចសន្យាចំនួន ១៩,១៣៧នាក់
និងគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩,៨៩៦នាក់ គ្រូបង្រៀនពីរថ្នាក់ពីរពេលចំនួន ១១,៦៧១នាក់ គ្រូបង្រៀនថ្នាក់គួប២ ចំនួន ២,៥៩៨ គ្រូបង្រៀនថ្នាក់គួប៣ ចំនួន ១២០នាក់គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមចំនួន ១៧៨នាក់ ដេីម្បីផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន ទាំងនៅក្នុងថ្នាក់ជាតិ គិតដល់ក្រោមជាតិ ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី គ្រប់គ្រងក្រសួង ស្ថាប័ន មេត្តាជ្រាបថា នៅពេលបេីកអោយមានការប្រឡងប្រជែង សូមមេត្តារៀបចំជ្រេីសរេីសបេក្ខជនដែលមានលក្ខណៈគ្រប់គ្រាន់ឲ្យចូលបម្រើការងារ ដេីម្បីបំពេញមុខតំណែងដែលទំនេរ
និងសេចក្ដីត្រូវការដែលមានពិត ប្រាកដនៅតាមអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងមន្ទីរអង្គភាពជំនាញរាជធានី ខេត្ត ព្រមទាំងយកចិត្តទុកដាក់ដល់បេក្ខភាពជាជនពិកាដែលមានសមត្ថភាពសមស្រប ២% នៃចំនួនក្របខ័ណ្ឌសរុបរបស់សាមីក្រសួង ស្ថាប័ន ហេីយត្រូវមានបេក្ខនារីជាប់ជាស្ថាពរពី ២០% ទៅ ៥០% នៃចំនួនក្របខ័ណ្ឌ ដែលទទួលបានប្រចាំឆ្នាំ។ ព័ត៌មានលម្អិត ពាក់ព័ន្ធការជ្រើសរើសនេះ សូមអានលិខិតរបស់រដ្ឋមន្ត្រីមុខងារសាធារណៈទាំងស្រុង។