រំភើបចិត្ត ក្រោយឃើញសកម្មភាពទស្សនា ល្ខោនបាសាក់ យ៉ាងកុះកររបស់បងប្អូនខ្មែរកម្ពុជាក្រោម

សិល្បៈ​ល្ខោនបាសាក់​កំពុង​តែ​ខំរ​ស់ទាំង​លំបាក នៅ​ក្នុង​យុគសម័យ​ដ៏​ទំនើប ដូច្នេះ​ហើយ​សិល្បៈ​មួយ​នេះ និង​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​ទៀត​កំពុង​ទាមទារ​ការ​ជួយ​គាំទ្រ។ ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​មាន​លំហូរ​ចូល​ខ្សែភាពយន្ត ល្បី​ៗ​ជាមួយនឹង​ការ​ថត​មាន​បច្ចេកទេស​ល្អ បូក​រួម​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ទូលំទូលាយ​ផង​នោះ ធ្វើ​ឲ្យ​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​នោះ​ល្ខោនបាសាក់​ដែល​ធ្លាប់​ជាទី​ពេញ​និយម​ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ការ​គាំទ្រ ។

ស្រាប់តែកាលពិពេលថ្មីៗនេះ ដោយយផងតាមគណនីហ្វេសប៊ុកមួយបានបង្ហាញរូបភាពប៉ុន្មានសន្លឹកដែលជាសកម្មភាពមួយរបស់បងប្អូនខ្មែរកម្ពុជាក្រោមក្នុងការចូលរួមថែរក្សាសិល្បៈល្ខោនបាសាក់របស់ដូនតា ដោយបានចូលរួមយ៉ាងកុះករក្នុងការទស្សនាការសម្តែងល្ខោនបាសាក់ គឺជាសកម្មភាពមួយដ៏គួរឲ្យរំភើបចិត្តមួយ ដោយបានសរសេររៀបរ៉ាប់ថានិងសរសេររៀបរ៉ាប់ថា៖«សប្បាយចិត្តពេលឃើញបងប្អូនខ្មែរក្រោម


នៅតែពេញចិត្តគាំទ្រសិល្បៈរបស់ខ្មែរយើង! រូបភាពបងប្អូនខ្មែរក្រោមខេត្តឃ្លាំងទស្សនា ល្ខោនបាសាក់ ដែលសម្ដែងដោយក្រុមសិល្បៈ ខ្មែរខេត្តព្រះត្រពាំង (ត្រាវិញ ), កម្ពុជាក្រោម!»៕

Leave a Reply

Your email address will not be published. Required fields are marked *