សុំពាក្យជូនពរដល់ពួកគាត់ផង ពិការទាំងពីរនាក់ កូនកំលោះពិការដៃ នឹងកូនក្រមុំពិការជើង បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃនេះ ដែលមានទីតាំងស្ថិតនៅ

ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

 

ដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​គូស្វាមី​ភរិយា​ថ្មី​ថ្មោង​នេះ​វិញ​ ដោយពួកគាត់​ទាំងពីរ​នាក់នឹង​កាន់ដៃគ្នាចូល​រោងការ​នៅថ្ងៃនេះ​ហេីយ​ តែអ្វី​ដែល​គួរឲ្យ​រន្ធត់​ចិត្ត​នោះ គឺ​ពួកគាត់​ទាំង​ពីរ​រង​នូវភាព​ពិការទាំង​ពីរនាក់តែម្តង​​។ បេីយេីង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ “កំលោះ​ចាស់​ ក្នុង​ភូមិ​“ ដែល​កាលពី​ល្ងាច​ម្សិលមិញ​នេះ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«សុំពាក្យជូនពរដល់ពួកគាត់ផង ពិការទាំងពីរនាក់ កូនកំលោះពិការដៃ នឹងកូនក្រមុំដូចឃេីញស្រាប់ គាត់រៀបអាពាហ៍ពិពាហ៍នៅថ្ងៃស្អែកនេះ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្តកំពត បេីបងប្អូនណាមានបំណងចង់ជួយឧបត្ថម្ភដល់ពួកគាត់សូមទំនាក់ទំនងតាមលេខ: 069 80 31 21​សូម អរគុណ»។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មជ្ឈដ្ឋាន​មហាជនដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជា​ច្រើន​ បាន​បង្ហាញ​ពី​​អារម្មណ៍​​អាណិត​អាសូរ​ជាខ្លាំង​ចំពោះពួកគាត់ ហេីយក៏សូម​ជូន​ពរដល់អ្នក​ទាំង​ពីរអោយ​ទទួល​បាន​នូវ​សុភមង្គល​ រកទទួលទានមានបាន​ ជាពិសេស​នោះ​ថែរក្សា​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ជារៀងរហូត​ផងនោះ​​។

Leave a Reply

Your email address will not be published. Required fields are marked *

shares