សូមសរសើរដល់ប្អូនៗ សិស្សានុសិស្សថ្នាក់ទី១១ បានពោលនិងសម្តែង រឿងព្រះវេស្សន្តរតាមកណ្ឌនីមួយៗ ពិតជាមានការខិតខំមែន

កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ យុវសិស្សចំនួន០៩នាក់ បានធ្វើមហាជនមានការចាប់អារម្មណ៏ជាខ្លាំង រហូតធ្វើឲ្យមានអ្នកស៊ែរចែករំលែក ទៅដល់២ពាន់ដងឯណោះ ចំពោះភាពបុិនប្រសប់របស់ខ្លួន ដោយអាចសម្ដែងរឿងព្រះវេស្សន្ដរ បានយ៉ាងសាកសម និងទៅយ៉ាងរលូនតែម្ដង។

ក្នុងទិដ្ឋភាពវីដេអូ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Reaksmey Sek បានសរសេរប្រាប់ឱ្យដឹងថា៖”សិស្សានុសិស្សថ្នាក់ទី១១A វេនរសៀល នៃវិទ្យាល័យទួលទំពូងបានពោលនិងសម្តែង រឿងព្រះវេស្សន្តរតាមកណ្ឌនីមួយៗ។ សូមសរសើរដល់ប្អូនៗពិតជាមានការខិតខំមែន។ ថ្ងៃ២២ ខែមករា ឆ្នាំ២០២០”។

ជាចុងក្រោយ ក្រោយពេលមហាជនបានទស្សនា ការសម្ដែងរបស់យុវសិស្សខាងលើនេះរួចមក ពួកគាត់បានសម្ដែងពីអារម្មណ៏ភ្ញាក់ផ្អើល និងការកោតសរសើរ ព្រោះតែយុវសិស្សទាំងនោះ គឺពិតជាមានទេពកោសល្យ បូករួមជាមួយភាពបុិនប្រសប់ ក្នុងការប្រើប្រាស់តុង ថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *