សុគន្ធ នីសា ពិតជាស្អាតប្លែកខ្លំាងក្រោយតុបតែងឈុតបុរាណបែបនេះ រហូតដល់មហាជនគ្រប់គ្នាលាន់មាត់ថា

អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទពីរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនា ដែលអាចធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពីរោះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Ah Bot Bot បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់តារារូបនេះ​ ហើយក៏បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ ហ្វេសប៊ុកដដែលនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា​៖

“សូមជួយថែរក្សាវប្បធម៌ដ៏ចំណាស់មួយនេះផងកុំអោយបាត់បង់ Behind the scenes the empress of Angkor and emperor
ម៉ូដែលដោយបងស្រី សុគន្ធ នីសា &បងប្រុស ប៉ែន ភក្ដ័សុភារិទ្ធ ផាត់មុខធ្វើសក់ដោយ Narak Nora រៀបចំដោយ : ពៅពៅ សម្អាងការ Povpov somangka ក្រុងកំពង់ចាម Khmer art craft design by : Ah BotBot សកម្មភាពក្រៅឆាក”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់ថា “អូ​ ព្រះអេីយ​ ឈុតស្អាត​ ពេលប៉ះនឹងមនុស្សស្អាត​ទៀត​ កប់” អ្នកខ្លះបន្ថែមថា “ពិតជាចង់គ្រងឈុតនេះណាស់តើធ្វើម្ដេចទៅបង ស្អាតណាស់”។ ហើយនៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *