រំភើបណាស់!! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ដែលជាប្រទេសរួសរាយរាក់ទាក់បំផុតក្នុងតំបន់អាស៊ាន
កម្ពុជា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត បើគិតក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់ Expat Insider ដែលបោះពុម្ភផ្សាយនៅលើវិបសាយបណ្ដាញអ្នករស់នៅក្រៅប្រទេស Internations។បើគិតនៅទូទាំងពិភពលោកវិញ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤ ក្រោមព័រទុយហ្គាល់ តៃវ៉ាន់ និងម៉ិកស៊ីកូ។ដើម្បីចេញជាលទ្ធផលខាងលើនេះ Expat Insider បានស្ទង់មតិលើជនបរទេស ១៣០០០នាក់ នៅក្នុងប្រទេស ១៨៨ ទូទាំងពិភពលោក។
ប្រភព៖ den-sharing