អស់ទាស់ ! រីសតដ៏ប្រណិតមួយកំពុងលាក់ខ្លួននៅកណ្តាលព្រៃនៃ «កោះក្របីកម្ពុជា» ដែលបំពាក់សុទ្ធតែបរិក្ខាទំនើប
ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុ បានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្តរជាតិឆ្ពោះទៅទីក្រុងហូជីមិញ រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏មានការផ្តល់ជូនសេវាយន្តហោះ ឯកជនអន្តរជាតិ និងឧទ្ធម្ភាចក្រផងដែរ។
កត្តាអំណោយផលទាំងប៉ុន្មាននេះ បានធ្វើឲវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខេត្តមួយនេះពិតជាទាក់ទាញយ៉ាងខ្លាំង តួយ៉ាងសណ្ឋាគារលំដាប់អន្តរជាតិ Six Senses Krabey Island ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅលើកោះក្របី នៃខេត្តព្រះសីហនុ (ធ្វើដមណើរប្រមាណ ៣០ នាទីពីព្រលានយន្តហោះកងកេង)។
រីសតនៅកោះក្របី មានឈ្មោះថា «Six Senses Krabey Island» ត្រូវបានអភិវឌ្ឍនដោយក្រុមហ៊ុន RPB Investment ដែលមានមូលដ្ឋាននៅកម្ពុជា។ រីសតដែលមានស្តង់ដាលំដាប់ពិភពលោកមួយនេះទ្រូវបានសាងសង់លើផ្ទៃដី ១២ហិកតា មាន ៤០វីឡា ជាកន្លែងស្នាក់នៅ ភោជនីយដ្ឋានពីកន្លែង និងកន្លែងហាត់ប្រាណជាដើម ហើយចំណាយតែ ១៥ នាទីតែប៉ុណ្ណោះ ក្នុងការធ្វើដំណើរតាមផ្លូវទឹកទៅកាន់កោះដ៏ស្រស់ស្អាតមួយនេះ។
រមណីយដ្ឋាន Six Senses គឺមានវីឡាដាច់ដោយឡែកពីគ្នារហូតដល់ទៅ ៤០ ដែលវីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និងលម្អដោយសម្ភារធ្វើពីវត្ថុធាតុធម្មជាតិព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។
សូមបញ្ជាក់ជូនថា រមណីយដ្ឋាន Six Senses គឺជាសមាជិកមួយ Six Senses Hotels Resort Spas ដែលបច្ចុប្បន្នក្រុមហ៊ុននេះមានសណ្ឋាគារ និងរមណីយដ្ឋានជាច្រើនកន្លែងក្នុងប្រទេសចំនួន ២១ ក្នុងទូទាំងពិភពលោក៕
ប្រភព៖ www.screenpost.me