អួលដើមក! លោក Scott Neeson បញ្ចេញនូវសារ និង​វីដេអូ​​ដ៏​ក្រៀមក្រំ​​

លោក Scott Neeson ត្រូវបានពលរដ្ឋខ្មែរភាគច្រើនស្គាល់ថា ជាស្ថាបនិកមូលនិធិកុមារកម្ពុជា មានឈ្មោះថា Cambodian Children’s Fund (CCF)។​ ថ្មីៗនេះ អតីតនាយកប្រតិបត្តិក្រុមហ៊ុនហូលីវូដខាងលើបានបញ្ចេញសារ និងវីដេអូមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនអួលដើមក ព្រោះឃ្លាឃ្លោងបង្ហាញនូវអារម្មណ៍សោកស្ដាយក្នុងការបាត់បង់មនុស្សជិតស្និទ្ធរបស់លោក។

ទាំងនេះជាសាររៀបរាប់ ព្រមទាំងភ្ជាប់ជាមួយវីដេអូរបស់លោក Scott Neeson៖

«ការចំនាយពេលរស់នៅទីនេះអស់រយៈពេល១៥ឆ្នាំកន្លងមក បានផ្លាស់ប្តូរការគិតរបស់ខ្ញុំទៅលើរឿង ជាច្រើន ដោយធ្វើអោយខ្ញុំមានការគិតថ្មីចំពោះអត្ថន័យនៃជីវិត និង ការស្លាប់។

មិនថាវាជាឥទ្ធិពលពុទ្ធសាសនា ឬក៏ជាប្រពៃណីទំនៀបទំលាប់ក៏ដោយ របៀបដែលប្រជាជនខ្មែរទទួល យកថា ការស្លាប់ជារឿងជៀសមិនផុតនោះគឺស្តែងចេញច្បាស់ណាស់ ហើយក៏មានភាពបើកទូលាយ ផងដែរ។

ពេលខ្លះខ្ញុំទទួលបានការមិនពេញចិត្តអំពីការបង្ហោះលើបណ្ដាញសង្គមដែលបង្ហាញអំពីមនុស្សរៀបនឹង ទទួលមរណៈភាព ទោះបីជាមិនមានការបញ្ចេញអត្តសញ្ញាណក៏ដោយ។ ខ្ញុំអាចដឹងទុកជាមុនថាការបង្ហោះលើបណ្ដាញសង្គមខាងក្រោមនេះនឹងមានការរិះគន់បន្តិចបន្តួច ហើយប្រហែលជាអាចមានមនុស្សមួយចំនួនដែលនឹង “ឈប់តាមដាន” យើងដែរ។ មនុស្សមួយចំនួនមិនបានផ្តល់ការគោរពចំពោះបុគ្គលដែលទទួលមរណៈភាពនៅពេលពួកគេធ្វើការបង្ហោះលើបណ្ដាញសង្គមនោះទេ ហើយឥឡូវនេះខ្ញុំទើបតែយល់។ តាមពិតទៅវាគ្មានអ្វីដែលត្រូវអាម៉ាស់នោះទេ វាគ្រាន់តែជាការចូលរួមសោកស្ដាយចំពោះការបាត់បង់តែប៉ុណ្ណោះ។

ប្រាកដណាស់វាគឺជារឿងមួយដ៏គួរឲ្យសោកស្ដាយក្នុងការបាត់បង់មនុស្សជិតស្និតរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំបានរៀន មើលឃើញអំពីអត្ថន័យដ៏អស្ចារ្យនៅក្នុងមរណៈភាព ។ ឥឡូវនេះខ្ញុំមើលឃើញថាវាគឺជាពេលដែលត្រូវ ចងចាំអំពីពេលវេលារបស់យើងដែលបានចំនាយជាមួយគ្នា។

ដូចដែលមាននៅក្នុងវីឌីអូនេះ គឺជាលោកតាដែលជិតស្និទ្ធិនឹងខ្ញុំ ហើយខ្ញុំតែងតែបានទៅលេងគាត់ជា ញឹកញាប់នៅពេលដែលប្រពន្ធរបស់គាត់សម្រាកក្នុងមន្ទីរពេទ្យ។ ប្រពន្ធរបស់គាត់ ជាស្រ្តីដែលរស់រវើក និងសម្តីត្រង់ មានមាឌតូចតែនិយាយឮៗ។ បងស្រីរបស់លោកតា ដែលសព្វថ្ងៃនេះគឺជាសមាជិកនៅក្នុង កម្មវិធី Grannie Program របស់យើង ក៏បានយកចិត្តទុកដាក់ចំពោះគាត់ដែរ។

ខ្ញុំបានឃើញប្តីប្រពន្ធមួយគូរនេះនៅកន្លែងដ៏គួរឲ្យសង្វែកមួយ នៅពីលើលូដ៏ស្អុយ ហើយថែមទាំងមានជំងឺ ជាប់នឹងខ្លួនទៀត។ ក្រុមការងាររបស់ ហ័ន បានយកពួកគាត់ចេញអោយទៅរស់នៅក្នុងផ្ទះ World Housing ហើយពួកគាត់ក៏បានប្រសើរឡើងមួយរយៈពេល។ សរុបមកវាគឺជារឿងខុសឆ្ងាយពីគ្នាដាច់ស្រឡះ…»

គួររំឮកថា លោក Scott Neeson ធ្លាប់ជាអតីតតារាហូលីវូដ អ្នកដឹងនាំរឿង និងនាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូដ ដូចជា 20th Century Fox International និង Sony Pictures Entertainment ជាដើម មុនពេលលោកបោះបង់តំណែង និងប្រាក់ខែជាង១លានដុល្លារក្នុងមួយឆ្នាំដើម្បីមកកម្ពុជាបើកអង្គការជួយកុមារក្រីក្រនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *