ដំណឹងល្អៗៗ! ១ឆ្នាំ៦​ខែ​ទៀត នឹងមាន វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុសកូរ៉ូណា Covid-19

ហ្សឺ​ណែវ ៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់ WHO លោក Tedros Adhanom Ghebreyesus បាន​ប្រកាស​ថា ការ​ផលិត​វ៉ាក់សាំង​សម្រាប់​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ទើបតែ​មានឈ្មោះ​ជា​ផ្លូវការ Covid-19 អាច​នឹង​ត្រូវ​បាន​ផលិត​រួចរាល់ នៅ​ក្នុង​រយៈពេល​១៨​ខែ​ទៀត ខណៈ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​តែ​បន្ត​កើនឡើង ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ នេះ ។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក និយាយ​ថា វ៉ាក់សាំង​ដំបូង​សម្រាប់​ជំងឺ Covid-19 ដែលបាន​ចាប់ផ្តើម​ពី​ឆ្នាំ២០១៩ អាច​នឹង​រួចរាល់​ក្នុង​រយៈពេល​១៨​ខែខាង​មុខ​ទៀត​នេះ ព្រោះថា ​ការ​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំង ព្រមទាំង​វិធីសាស្ត្រ​ព្យាបាល គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀបវារៈ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​ខ្លះ​ ។ នៅ​ក្នុង​រយៈពេល​ដែល​មិន​ទាន់​មាន​វ៉ាក់សាំង ប្រទេស​ទាំងឡាយ​គួរតែ​ប្រើប្រាស់​វិធានការ ដែល​ខ្លួន​កំពុង​អនុវត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 នេះ ។​

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *