អេមបាត់! ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា៖ ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូនដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញុំាអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ តែត្រូវ…

ហ្វេសប៊ុកមួយឈ្មោះ ប្រតិកម្មរហ័សខេត្តព្រះសីហនុបានបង្ហោះសារមួយបានធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាង។តាមរយះសារនោះ បានប្រាប់ឲ្យដឹងថា បងប្អូនដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ។ ហ្វេសប៊ុកដដែលនេះ បញ្ជាក់បន្ថែមថា៖


“ប្រជាពលរដ្ឋ ដែលមកកម្សាន្តតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាអ្វីឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សម្រាមអោយបានត្រឹមត្រូវ ។

នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា៖ ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូនដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញុាំអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទីធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ

តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូនមកពីឆ្ងាយ អាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សម្រាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។ ថ្ងៃទី​ ១១-០២-២០២០”៕

Leave a Reply

Your email address will not be published. Required fields are marked *