ពេលឃើញបែបនេះ! ឯកឧត្តម គួច ចំរើន និយាយថា “ដោយបុព្វហេតុមនុស្សធម៌ ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ …អាសុី​ អឺរ៉ុប​ បាយកញ្ចប់ជាមួយគ្នា​”

នៅព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ​ឆ្នាំ ២០២០ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ដែលកំពុងរំកិលខ្លួន ចូលចតកំពង់ផែ ព្រះសីហនុហើយ។

ជាមួយគ្នានេះ មន្ត្រីអះអាងថា ផ្នែកពេទ្យក៏បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ។

ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ទាំងអស់ដែលក្នុងនោះមានជនជាតិអាមេរិក៦៥០នាក់ផងដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរកម្ពុជាដែលបានផ្ដល់ការគាំទ្រពួកគេក្នុងការចូលចតនៅកម្ពុជា ខណៈដែលពួកគេកំពុងខ្វះស្បៀងអាហារ និងត្រូវចាក់ប្រេងផងដែរនោះ ។

ក្នុងខណៈពេលកំពុងរងចាំនាវាទេសចរណ៍ MS Westerdam ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​ USA មកដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេប្រទះឃើញ ​ថ្នាក់ដឹកនាំ និងផ្នែកពាក់ព័ន្ធមួយចំនួនបាន​ពិសា អាហារ ថ្ងៃត្រង់​ បាយបញ្ចប់ជាមួយគ្នា ប្រកបដោយភាពស្និតស្នាលជាខ្លាំង។ ឯកឧត្តម គួច ចំរើន ក៏បានភ្ជាប់សារខ្លី ដ៏មានន័យមួយថា៖ “ដោយបុព្វហេតុមនុស្សធម៌​ ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ …អាសុី​ អឺរ៉ុប​ បាយកញ្ចប់ជាមួយគ្នា​ ។”៕

Leave a Reply

Your email address will not be published. Required fields are marked *