រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ លទ្ធផលបង្ហាញហើយថា អ្នកទេសចរ ២០នាក់នៅលើកប៉ាល់ WESTERDAM មិនមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះទេ

(ភ្នំពេញ)៖ នៅទីបំផុតលទ្ធផលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថា អ្នកទេសចរ២០នាក់នៅលើកប៉ាល់ WESTERDAM មិនមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះទេ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News មុននេះបន្តិចនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «តារាងលទ្ធផលពីប៉ាស្ទ័រឃើញថា អ្នកទេសចរ២០នាក់មិនមានផ្ទុកវិរ៉ុសកូរ៉ូណា ឬ Covid-19 នោះទេ»។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរចំនួន២០នាក់ ដែលស្ថិតនៅលើកប៉ាល់ Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ ជាង២០០០នាក់ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូសជាដើម ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ប៉ុន្តែនៅពេលនេះលទ្ធផលបានបង្ហាញហើយថា ពុំមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *