អីយ៉ា ​ឱកាសល្អមកដល់ហើយ! ក្រុមយុវជនសំរាម កំពុងប្រកាសស្វែងរកអ្នកជំនាញគូរូប ព្រោះនៅធុងសាំង៣០ទៀត កំពុងរងចាំបងប្អូនបញ្ចេញស្នាដៃ

នៅមុននេះបន្តិច នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ “យុវជនសំរាម” បានប្រកាសស្វែងរកបងប្អូនណាដែលមានជំនាញគូរូប ព្រោះនៅធុងសាំង៣០ទៀត កំពុងរងចាំបងប្អូនបញ្ចេញស្នាដៃ។ ហ្វេសប៊ុកដដែលនេះក៏បានបញ្ជាក់បន្ថែមទៀតថា “មានបងប្អូនណាជំនាញខាងគូសរូបទេ?? នៅធុងសាំង30ទៀតទុកឱ្យបងបញ្ចេញស្នាដៃទុកជាអនុស្សាវរីយ៍ នៅបឹងត្របែកយើងហ្នឹង សូមចូលរួមម្នាក់មួយដៃមួយជើងផង។សួនច្នៃសំរាម”។


ក្រោយពីឃើញបែបនេះហើយ ក៏មានអ្នកខ្លះបានធ្វើការស្ម័គ្រចិត្តជួយកិច្ចការមួយនេះផងដែរ។ ក្នុងនោះលោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើតក្រុមយុវជនសំរាមនេះ ក៏បានបញ្ជាក់លេខទូរស័ព្ទទំនាក់ទំនងផងដែរ សម្រាប់អ្នកដែលមានបំណងចង់ចូលរួមគូរូបនៅលើធុងសាំង ទាំង៣០នេះ តាមរយៈលេខ 069216085៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *