ក្រោយពីប្រទេសមួយចំនួនមិនអោយចូលចត ស្រាប់តែស្ត្រីម្នាក់ដែលនៅលើកប៉ាល់យក្ស Westerdam បានបង្ហោះវីដេអូនិយាយរៀបរាប់ទាំងអារម្មណ៍ក្តុកក្តុលថា

ដូចដែរប្រិយ​មិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​

;

ដោយ​ឡែក​ ស្ដ្រី​ទេចរម្នាក់​ ដែលមាន​អាយុប្រហែលជាង ២០ឆ្នាំ ខណៈដែលកំពុងស្ថិតនៅលើកប៉ាល់ទេសចរណ៍យក្សខាងលេីនេះ បានបង្ហោះវីដេអូបង្ហាញពីអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីកប៉ាល់របស់ពួកគេ ត្រូវបានហាមឃាត់ និងមិនអនុញ្ញាតឲ្យចូលចតនៅតាមប្រទេស និងកោះចំនួន៦ ដោយខ្លាចឆ្លងវីរុសកូរ៉ូណា ។​ នេះ​បេីយោងតាម​ការ​ចេញ​ផ្សាយ​ពី​អង្គភាព​សារព័ត៌មាន​ Fresh News នៅ​មុននេះ​បន្តិច​ នារសៀលថ្ងៃ​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០។

គូសបញ្ជាក់​ថា​ នាវាដ៏ធំដែលបាន​ចូលចត​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ នា​រសៀល​ថ្ងៃ​នេះ​​ គឺមាន​ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍ ដោយក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេដែលមានចំនួនរហូតដល់​ ៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស​ ១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។

ទន្ទឹម​នឹង​នេះ​ដែរ​ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ទាំងអស់​ដែលក្នុងនោះមានជនជាតិអាមេរិកចំនួន៦៥១នាក់ផងដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរកម្ពុជា​ ដែលបានផ្ដល់ការគាំទ្រចំពោះពួកគេ​ ក្នុងការចូលចតនៅកម្ពុជា ខណៈដែលពួកគេកំពុងតែខ្វះស្បៀងអាហារ និងត្រូវការចាក់ប្រេងផងដែរនោះ ។

សូមទស្សនាវិដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *