សម្តេចតេជោ៖ ប្រសិនបើអ្នកដំណើរលើកប៉ាល់ Westerdam មានវីរុ.សកូរ៉ូណាក៏កម្ពុជាឲ្យចូលដែរ ហើយឲ្យបានឆាប់បំផុត, ដើម្បីទទួលបានសេវាព្យាបាលប្រកបដោយមនុស្សធម៌

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ដល់អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បានសម្រេចអញ្ជើញទៅកាន់ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយសម្តេចតេជោ នឹងថ្លែងសារទៅកាន់ជនរួមជាតិកម្ពុជាពីខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងកិច្ចការជួយរបស់កម្ពុជាលើកប៉ាល់ខ្នាតយក្សរបស់អាមេរិកមួយនេះ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ការអនុញ្ញាតឱ្យនាវានេះចូលគឺបង្ហាញពីការលុបបំបាត់នូវជំ.ងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមស.ង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។

ក្នងកិច្ចស្វាគមន៍ដ៏កក់ក្តៅនោះ សម្តេចតេជោបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកដំណើរលើ Westerdam មានវីរុ.សកូរ៉ូណាក៏កម្ពុជាឲ្យចូលដែរ ហើយឲ្យបានឆាប់បំផុត, ដើម្បីទទួលបានសេវាព្យាបាល»,​ ក្នុងន័យជាការជួយសង្គ្រោះមនុស្សជាតិ ពោលកម្ពុជាមិនមានការរើសអើងឡើយ ពោលគឺកម្ពុជាមានវិធានការដោយមានការសហការណ៍ដោយអាជ្ញាធរពាក់ព័ន្ធជាប់ជានិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *