ប្រពៃណាស់! ទីបំផុត ថៅកែហាងពេជ្រ ព្រមលើកលែងទោសឲ្យស្វាមីរបស់ខ្លួនហើយ ចំទិវានៃក្តីស្រឡាញ់ ដោយស្វាមីលោកស្រីសន្យាថា…(មានវីដេអូ)
ថ្មីៗនេះ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបខ្លះៗហើយ នូវបញ្ហាមួយ រវាង ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា ជាមួយស្វាមី។ លុះដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ចំទិវានៃក្តីស្រឡាញ់ ស្វាមីលោកស្រី ក៏បានទិញបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ជូនលោកស្រី ព្រមទាំងភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃនៃសេចក្តីស្រលាញ់ តាមអោយផ្កាដល់សៀមរាប ប្រពន្ធសំលាញ់។”។
ក្រោយពីឃើញសារ និងទទួលបានបាច់ផ្កានេះហើយ ធ្វើឲ្យលោកស្រី ទន់ចិត្ត ក៏បានបញ្ជាក់ប្រាប់ថា “សូមជំរាបប្រាប់បងប្អូនទាំងអស់គ្នាថានាងខ្ញុំយល់ព្រមលេីកលែងទោសអោយពូម្នាក់នេះហេីយ ដោយអោយចុះកិច្ចសន្យាជាមួយនាងខ្ញុំតាមអ្វីដែលខ្ញុំចង់បានដោយសុខចិត្តចាប់ដៃគ្នាបន្តទៅមុខទៀត តែសូមផ្តាំពូ ថាមនុស្សដូចខ្ញុំចូលចិត្តអ្នកស្មោះត្រង់ បេីពូមិនស្មោះ ឬហ៊ានធ្វេីខុសតាមអ្វីដែលបានសន្យា ខ្ញុំនឹងចាត់វិធានការភ្លាមៗ (គឺលែងលះ) យល់ហេីយរឺនៅពូខ្មៅ? ឈ្លោះគ្នាលេីកនេះខ្ញុំនៅអោយលួងណា..លេីកក្រោយពូគ្មានសូមបីឱកាសទេណាត្រូវចាំ ok ហេីយក៏សូមអរគុណដល់បងប្អូនពូមីងទាំងអស់ដែលតែងតែបារម្មណ៍ និងសួរសុខទុក្ខមកដល់រូបខ្ញុំ”។
ស្វាមីលោកស្រី ក៏បានបង្ហោះវីដេអូមួយផងដែរ នៅមុននេះបន្តិច ដោយភ្ជាប់សារឲ្យដឹងថា “មកសៀមរាបបំពេញការងារក្រោយចប់ការងារសុំធ្វេីវីដេអូបញ្ចាក់ចិត្តស្មោះ និងស្រាយចំងល់បងប្អូនទាំងឡាយ (ដល់ពេលសំរាកនឹងពេលវេលាផ្ទាល់ខ្លួនហេីយ)។” តោះកុំឲ្យខាតពេល ថាតើស្វាមីលោកស្រី និយាយអ្វីខ្លះ សូមទស្សនាវីដេអូនេះទំាងអស់គ្នា៕