អរគុណកម្ពុជា! អ្នកជាវីរៈបុរសដែលបានជួយពួកខ្ញុំ មិនទុកឲ្យពួកខ្ញុំរសាត់កណ្តាលសមុទ្រតែលតោលតែឯងឡើយ

អរគុណកម្ពុជា! អ្នកជាវីរៈបុរសដែលបានជួយពួកខ្ញុំ មិនទុកឲ្យពួកខ្ញុំរសាត់កណ្តាលសមុទ្រតែលតោលតែឯងឡើយ។ អ្នកទេសចរលើនាវា Westerdam លុតជង្គង់លើកដៃសំពះអរគុណកម្ពុជា ដែលអនុញ្ញាតឱ្យនាវារបស់ពួកគេចូលចត។ នេះបើយោងតាមការបង្ហោះរូបភាព និងការស៊ែរចែករំលែកនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ កុម្ភះ ២០២០។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះសារថ្លែងអំណរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅលើបណ្តាញសង្គមធ្វីតធ័ររផ្ទាល់របស់លោកនៅថ្ងៃនេះផងដែរ៕

ជាក់ស្តែង ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជ្រួលច្របល់ភ័យខ្លាច រឿងការឆ្លងវីរុ.ស រហូតបង្កើតឲ្យមានការរើសអើង យ៉ាងធ្ងន់ធ្ងរ មេដឹកនាំប្រទេសកម្ពុជាឯណេះវិញ បានបង្ហាញកាយវិការជាគម្រូមួយដ៏គួរឲ្យស្ញប់ស្ញែងក្រៃលែង។

ការសម្រេចចិត្តរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការរាលដាលនៃវីរុស Covid-19 បានធ្វើឲ្យពិភពលោកចាត់ទុកជាគំរូ នៃការសាមគ្គីភាពនិងគំរូ នៃការប្រយុទ្ធប្រឆាំងនឹងការរើសអើង។ កាយវិការ និងសកម្មភាពក្នុងស្មារតី មនុស្សធម៍ដ៏គួរឲ្យកត់សម្គាល់របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាមានដូចខាងក្រោម៖


នៅពេលដែល បណ្តាប្រទេសនានានាំគ្នាផ្អើលនិងជ្រួលច្របល់យ៉ាងខ្លាំងព្រោះតែការភ័យខ្លាចការឆ្លងវីរុស Covid-19 ហើយនាំគ្នាចាត់វិធានការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន ប្រទេសចិន និងហាមជើងហោះហើរពីប្រទេសចិនចូលទឹកដីរបស់ខ្លួន នោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាប្រកាសមិនជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅវូហានមកកម្ពុជាវិញឡើយ។

រីឯជើងហោះហើរពីគ្រប់ទិសទី រាប់ទាំងពីប្រទេសចិនផងក៏មិនត្រូវបានហាមឃាត់ឡើយលើកលែងតែជើង ហោះហើរពីវូហានដែល ភាគីចិនបានប្រកាស បិទដោយខ្លួនឯង។

ក្រៅពីនេះ សម្តេចថែមទាំងបានអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពុងផែខេត្តព្រះសីហនុ ធ្វើអោយបណ្តាសារព័ត៌មានធំៗជាច្រើនមានការស្ញប់ស្ញែងនៅទង្វើដ៏ល្អប្រពៃរបស់កម្ពុជា បានចុះផ្សាយកោតសរសើរនូវការសម្រេចចិត្តដ៏ត្រឹមត្រូវ និងជាគម្រូដ៏ល្អរបស់សម្តេចតេជោ ដែលប្រទេសជុំវិញពិភពលោកគួរយកជាគម្រូ៕

Leave a Reply

Your email address will not be published. Required fields are marked *