មិនសរសើមិនបាន ! ជប៉ុន បានផ្ដល់សម្ភារសម្រាប់បង្ការ COVID-19​​ ឲ្យកម្ពុជា ខណៈប្រទេសខ្លួនកំពុងកើនករណីកាន់តែច្រើនឡើង

ភ្នំពេញ៖ ដូចបងប្អូនបានជ្រាបរួចជាស្រេចហើយបច្ចុប្បន្ននេះប្រទេសជប៉ុន ស្ថិតនៅលើតារាងលេខ២ ដែលមានអ្នកឆ្លងវីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ច្រើនជាងគេបន្ទាប់ពីចិន។ ប៉ុន្តែប៉ុន្មានម៉ោងមុននេះជប៉ុន​បានសម្រេច​ផ្ដល់​សម្ភារ​បង្ការ​មួយចំនួន​ដល់​កម្ពុជា ដូចជា អាវ​បំពង់ អាល់កុល​សម្អាត​ដៃ វែនតា​ការពារ​សុវត្ថិភាព និង​ស្រោមដៃ​។​ នេះបើយោងតាមផេកហ្វេសប៊ុករបស់

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា សម្ភារ​ទាំងនោះ នឹងត្រូវ​ផ្ញើរ​មកដល់​កម្ពុជា ចេញពី​ឃ្លាំង​ស្តុក​នៅ​សិង្ហ​បុរី ក្រោម​ការសម្របសម្រួល​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច (WPRO)​។​

ហើយសម្ភារទាំងនោះរួមមានអាវ​បំពង់​ចំនួន​៩៣៦០, អាល់កុល​សម្អាត​ដៃ​ចំនួន​៤៨០, វ៉ែនតា​ការពារ​សុវត្ថិភាព​ចំនួន​៥៤០ និង​ស្រោមដៃ​ចំនួន​២៤៤០០​គូ​ផងដែរ​។ សម្ភារ​ទាំងនេះ​គឺជា ឧបករណ៍​ការពារ​ខ្លួន​ដែល​មូលនិធិ​អាស៊ី​-​អ៊ឺរ៉ុប (ASEF) បាន​ស្តុក​ទុក​ក្រោម​ការឧបត្ថម្ភ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​។

«​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គឺ​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ​ការរីក​រាលដាល​ថែមទៀត​នៃ​ការឆ្លង​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ជាមួយគ្នានេះ ប្រទេស​ជប៉ុន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ស្ថានទូត​ជប៉ុន​។​

​សូមបញ្ជាក់ថា មូលនិធិ​អាស៊ី​-​អ៊ឺរ៉ុប (ASEF) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៦ នៅ​ប្រទេស​សឹង្ហ​បុរី ជា​អង្គភាព​អចិ​ន្ត្រៃ​ន៍​មួយ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អ៊ឺរ៉ុប (ASEM) ដែលមាន​សកម្ម​ភាពជា​ច្រើន​ផ្ដោតទៅលើ​វប្បធម៌​-​សង្គម​ ៕

ប្រភព៖​ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *