Update៖ ចំនួនអ្នកស្លាប់ដោយសារកូវីដវីរុស COVID-19​ កើនដល់១​ ៦៦៦នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦៩ ០៣១នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទ​ថ្មី COVID-19​ បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន១៤០នាក់​ ករណី​ស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ​៣ករណី​ប៉ុណ្ណោះ គឺ​នៅ​ជប៉ុន ​​ហ្វីលីពីន​ និងហុងកុង។ ​បើ​គិត​ត្រឹម​ម៉ោង​៧ និង​២០​នាទី ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៦ ខែកុម្ភៈ នេះ​ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់១ ៦៦៦នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦៩ ០៣១នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning POst។

ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​ជាង​១១០ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ជាង​៨០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​​។

ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិន បានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕

ប្រភព៖ South China Morning POst and Kbn

Leave a Reply

Your email address will not be published. Required fields are marked *