កូនខ្មែរត្រូវចាំពី​ប្រាក់​ឌួង​! វា​នឹង​ហើយ​ធ្វើ​ឲ្យ​ខ្មែរ​រលាយ​បន្ទាយលង្វែក​

រាជធានី​លង្វែក​មាន​កំពែង​ការពារ​យ៉ាងរឹងមាំ ដោយមាន​គូ (​ស្នាមភ្លោះ ) និង​កំពែង​ដី​ដាំ ដោយ​ដើម​ឫស្សីរលាក​ជា​របង​ការពារ​ក្រាស់ឃ្មឹក​ព័ទ្ធជុំវិញ។ ពេល​លើកទ័ព​មក​ព័ទ្ធ​វាយ​បន្ទាយលង្វែក​មិន​បែក ស្ដេច​សៀម​ឆ្លាត៖

គេ​ទុក​ឲ្យ ខ្មែរ​កម្ទេច​បន្ទាយ​ខ្លួនឯង ដោយ​គេ​បញ្ជា​ឲ្យ​ទាហាន​យកប្រាក់​ដួង ( ប្រាក់​សាច់​សម្រាប់​ចាយ​ម្យ៉ាងទៀត​មាន​សណ្ឋាន​ស្រដៀង​នឹង​ដង្កូវ​ដួង ) មក​ធ្វើជា​គ្រាប់កាំភ្លើង​បាច់​ស្រោច​ទៅលើ​គុម្ព​ឫស្សី​ទាំងនោះ ហើយក៏​ដកទ័ព​ថយ​ទៅវិញ។

ដល់​មាន​អ្នកខ្លះ​រើស​បាន​ប្រាក់ដួង​ពី​គុម្ព​ឫស្សី​ខ្មែរ ក៏​ផ្អើល​នាំគ្នា​ទៅ​កាប់ឆ្ការ​គាស់​រំលើង​គុម្ព​ឫស្សី​ទាំងនោះ​ខ្ទេចខ្ទី ដើម្បី​យកប្រាក់​ដួង​ដោយ​មិនស្ដាប់​បម្រាម​អាជ្ញាធរ ។ ដល់ពេល​សៀម​លើកទ័ព​ត្រឡប់មកវិញ​ម្ដងទៀត ការ​វាយ​បំបែក​បន្ទាយ​ជាការ​ងាយស្រួល​ដួច​បក​ចេក។

មេរៀន​ខាងលើនេះ​ស​ឲ្យ​ឃើញថា ពេលណា​ខ្មែរ​យើង​បែកបាក់​គ្នា ពេលណា​ខ្មែរ​យើង​បង្ហាញ​ឲ្យ​គេ​ឃើញ​សេចក្ដី​លោភលន់ ស្រេកឃ្លាន និង​ភាព​ឆោតល្ងង់​របស់ខ្លួន ពេលនោះ​អ្នកដទៃ​តែងតែ​ឆក់​ឳ​កាស​កេង​យក​ប្រយោជន៍​អំពី​ខ្មែរ​ជា​ដរាប​៕

ប្រភព៖ campluz.khmerpluz

Leave a Reply

Your email address will not be published. Required fields are marked *

shares