កម្រមានណាស់!បងប្រុសម្នាក់ដែលជាអ្នករត់តាក់សុី ប្រកាសស្វែងរកម្ចាស់កាបូប ដែលគាត់រើសបាននៅលើឡានរបស់គាត់ ដោយក្នុងកាបូបមានលុយជាច្រើន គឺចំនួន

ករណីរើសបានកាបូបលុយ គឺយើងតែងតែម​កើតមានឡើងជារឿយៗនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកមួយចំនួនតូចបានជ្រុះបាត់ នៅតាមដងវិថី នៅពេលដែលគាត់កំពុងធ្វើចរាចរណ៏តាមដងផ្លូវ ក៏ដូចជាច្រឡំទុកដាក់ប្រាប់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀត ហើយក៏ភ្លេចថាខ្លួនទុកនៅទីណា រួចក៏មានអ្នកដទៃមកពីក្រោយរេីសបានតែម្ដង។

 

យ៉ាង​ណាមិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chhai Lym​ ដែលគាត់​ជាអ្នក​រត់តាក់សុី​ បានរេីស​បាន​កាបូបលុយមួយដែលមាន​លុយជាច្រេីននៅក្នុង​នោះ ហេីយ​អ្វីដែលគួរ​ឲ្យ​កត់សំគាល់ គឺមាន​លុយជាច្រេីនប្រភេទ​ ដែលនេះ​ប្រហែល​ជាគាត់មាន​របររកស៊ី​ចេញចូលក្រៅប្រទេសជាញឹកញាប់ហេីយមេីលទៅ​ ។

ទន្ទឹម​នឹង​នេះ​ដែរ​ ម្ចាស់​គណនី​ខាង​លើ​នេះ​ បាន​ធ្វើ​ការ​ប្រកាស​ស្វែង​ម្ចាស់​កាបូប​នេះ​ ដោយបាន​មាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖​ «ថ្ងៃនេះខ្ញុំរេីសបានកាបូបលុយមួយនៅលេីឡានរបស់ខ្ញុំ លុយដុល្លា1978ដុល្លា លុយខ្មែរ1050000រៀល លុយដុង3500000ដុង លុយបាត1000បាត សូមអ្នកជ្រុះបាត់មកយកវិញផង»។

ទង្វើ​មួយនេះ​ បាន​បង្ហាញ​ឲ្យ​ឃេីញ​ពី​ភាព​ទៀង​ត្រង់​ ដែលពិតជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ ខណៈ​ដែល​ចំនួន​លុយនៅក្នុងកាបូបនេះគឺមិនតិចនោះទេ​ តែ​បងប្រុស​ក៏មិនចង់បាននោះដែរ។ ដូច្នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្តផង​ ដេីម្បី​ឲ្យ​ដឹងដល់ម្ចាស់កាបូបលុយនេះ​ និងមកទទួលយកវិញផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *