សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាដល់និស្សិតទាំង២៣រូបដែល​កំពុង​សិក្សា​នៅ​ទី​ក្រុង​វូហាន​ ដោយ​ម្នាក់ៗ​ទទួល​បាននូវទឹកប្រាក់ចំនួន​

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលមួយ​រយៈពេល​មកនេះ​ វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​មុឺន​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ខណៈដែល​និស្សិតកម្ពុជាចំនួន២៣រូប កំពុងសិក្សានៅតាមសាកលវិទ្យាល័យនៅទីនោះ។

 

យោងតាមលិខិតរបស់ឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា៖​ ដោយសារ​ស្ថានភាព​នៃ រ លា ក សួ ត​ ប្រភេទ​ថ្មី​នៅ​បន្ត​រាលដាល​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​និស្សិត​ដែល​កំពុង​ស្នាក់​នៅ​ទីនោះ។ អាស្រ័យ​ហេតុ​នេះ​ ក្រសួង​ស្នេីសុំ​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពី​ សម្តេចតេជោ​ជា​នាយករដ្ឋមន្ត្រី​

ដេីម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែជូន​និស្សិត​ទាំង​២៣រូប​ ចំនួន​ ២​ ០០០​ ០០០លានរៀល​ (ពីរលានរៀល)​ ក្នុង​ម្នាក់​ សម្រាប់​ជួយ​សម្រួល​ដល់បន្ទុករស់នៅ​ប្រចាំ​ថ្ងៃ​។ ប្រាក់​ឧបត្ថម្ភ​នេះ​ជាបន្ទុក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយប្រេីប្រាស់​ថវិកា​កម្មវិធី​ឆ្នាំ​២០២០។ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះនឹង​បន្តរហូតដល់ស្ថាន​ការណ៍​នៃមេរោគ​ជំងឺ ​រ លា ក ​សួ ត ​ប្រភេទ​ថ្មី​បាន​ស្រាកស្រាន្ត​។

ចំពោះ​សំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន​ ត្រូវ​បាន​ សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចហើយនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ដែលនេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅលេី​និស្សិត​ខ្មែរ​ដែលកំពុងសិក្សា​នៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន។

Leave a Reply

Your email address will not be published. Required fields are marked *