គំាទ្រពេញទំហឹង!!!សម្តេចតេជោ បញ្ជាឲ្យក្រសួងប្រៃសណីយ៏ ត្រូវបិទចំពោះអ្នកលក់អនឡាញ ស្លៀកពាក់សិចស៊ី បង្ហាញកេរ្តិ៍ខ្មាស

ភ្នំពេញ ៖ ស្របពេលដែលមហាជនជាច្រើន បានទទូចសុំការអន្តរាគមន៍ពីសមត្ថកិច្ច ពាក់ព័ន្ធនឹងអ្នក Live លក់ផលិតផលលើបណ្ដាញសង្គម ស្លៀកពាក់សិចស៊ីលេចលើ លេចក្រោម ចំហរដើមទ្រូង បង្ហាញកេរ្ដិ៍ខ្មាសធ្វើសកម្មភាពស្រើបស្រាលគ្មានញញើត មិនគិតខ្វល់ពីប្រពៃណី ពោលគឺធ្វើយ៉ាងណាដើម្បីទាក់ទាញអតិថិជនឲ្យ ចូលមើលកាន់តែច្រើន ដោយមិនខ្វល់ពីផលប៉ះពាល់នោះឡើយ។

យ៉ាងណាមិញ តបតាមការអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដោយបញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ត្រូវបិទ ចំពោះ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ខ្មាស់ស្ត្រី ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រីក្នុងសង្គម បច្ចុប្បន្ន នេះបើយោងតាមការបញ្ជាក់លើគណនីរបស់លោកស្រី Meardey Koch អគ្គនាយករងទូរសទ្សន៍ជាតិ។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏ល្អនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *