ពលរដ្ឋវៀតណាមច្រើននាក់ ងើបទៅទិញម៉ាស់ពាក់ការពារវីរុសកូរ៉ូណា តាំងពីម៉ោង១រំលង
ប្រទេសវៀតណាម៖ ពលរដ្ឋវៀតណាម បានងើតតាំងពីម៉ោង១រលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីទិញម៉ាស់មកពាក់ការពារវីរុសកូរ៉ូណា ( COVID-19) នៅតាមឱស្ថាន យ៉ាងកកកុញ ហើយមានអ្នកខ្លះរកទិញម៉ាសមិនបានផង ។
ពលរដ្ឋវៀតណាមម្នាក់ បានឱ្យដឹងថា គាត់ជិះម៉ូតូមកទិញម៉ាស់តាំងពីម៉ោង៤ទៀបភ្លឺ តែមិនអាចទិញម៉ាស់ទាន់អ្នកផ្សេងៗទៀត ទោះជាគាត់ខំរង់ចាំអស់រយៈពេលជាច្រើនម៉ោងក្តី។ សូម្បីតែអ្នកមករង់ចាំតាំងពីម៉ោង ១ ឬ ២ រំលងអាធ្រាត ក៏នៅតែទិញមិនបាន។ ចំណែកអ្នកខ្លះទៀត ត្រូវប្រើពេល៥ម៉ោង ទម្រាំអាចទិញបានម៉ាស់២ប្រអប់ និងទឹកលាងដៃ១ ក្នុងតម្លៃ ៥ដុល្លារ។
ដោយឡែក ម៉ាស់ដែលគេតាមអនឡាញនៅប្រទេសវៀតណាម ក្នុងមួយប្រអប់តម្លៃ ៤០០,០០០ដុង (១៧.២ដុល្លារអាមេរិក) ដែលតម្លៃនេះ ខ្ពស់ជាងតម្លៃថ្ងៃធម្មតា៕
ប្រភព៖ kbn