រំភើបជំនួស! ទីបំផុត ប្អូនៗ ទទួលបាន ​សម្ភារសិក្សា និង​សំលៀក​បំពាក់​ថ្មីៗ ពី ថៅកែហាងពេជ្រ ហើយ ពួកគាត់នាំគ្នាសើចសប្បាយរីករាយខ្លាំងណាស់ លោកស្រីក៏បានផ្តាំពាក្យប៉ុន្មានម៉ាត់ថា…

កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ ដ៏ស្រស់ស្អាត និងមានចិត្តធម៌ម្នាក់ បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា នឹងទិញ ខោអាវ សម្ភាសិក្សា និងស្បែកជើង ជូនប្អូនៗចំនួន៨០នាក់ដែលកំពុងតែខ្វះខាត នៅសាលាមួយកន្លែង ស្ថិតនៅភូមិអូពិល ឃុំទួលពង្ររ ស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ លោកស្រីបានបញ្ជាក់ម្តងទៀតថា ប្អូនៗសិស្សសាលាទំាងនោះ ទទួលបាន ​សម្ភារសិក្សា និង​សំលៀក​បំពាក់ ហើយ តាមរយៈក្រុមការងាររបស់លោកស្រី ដែលបានទៅដល់ទីនោះផ្ទាល់។

លោកស្រី ក៏បានបន្ថែមថា៖ ​”រំភើបចិត្តណាស់ ឃើញប្អូនៗ​ទទួល​សម្ភារៈ​សិក្សា មាន​សំលៀក​បំពាក់​ថ្មីៗ នាំគ្នាសើចសប្បាយ។ ឱ្យ​តែ​មាន​ចិត្ត​តស៊ូ អនាគត​របស់​ប្អូនៗ​នឹង​ផ្លាស់​ប្ដូរ។ យើង​កើត​មក​ក្រ មិន​មែន​ជា​កំហុស​ទេ ហើយ​ក៏​មិន​មែន​ជា​រឿង​ដែល​ត្រូវ​តូច​ចិត្ត​ដែរ តែ​បើ​យើង​មិន​ខំ​ប្រឹង​ទេ ទើប​ជា​កំហុស។

សង្ឃឹម​ថា​អនាគត​ប្អូនៗ នឹង​បាន​ប្រសើរ​ទៅ​ថ្ងៃ​ក្រោយ បង​ជួយ​បាន​ប៉ុណ្ណឹង​តាម​លទ្ធភាព ទោះ​មិន​បាន​អ្វី​ច្រើន យ៉ាង​ហោច​ណាស់​ក៏​បាន​លើក​ទឹក​ចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្អូនៗ​ដែរ។”៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *