រឿងធំហើយ!! ទឹកកកតំបន់ប៉ូល រលាយលឿនជាងការព្យាករណ៍ទុក ធ្វើវីរុសសាហាវៗ ដែលកករាប់លានឆ្នាំ ចាប់ផ្តើមចេញទៅកាន់បរិយាកាស

ការឡើងកម្តៅផែនដី គឺជាកង្វល់ដែលអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រជាច្រើនសុទ្ធតែមានការព្រួយបារម្ភយ៉ាងខ្លាំង។ បាតុភូតមួយនេះបានត្រូវបានបង្ហាញអោយគេដឹងកាន់តែច្បាស់តាមរយះការរលាយដុំទឹកកកធំៗនៅឯតំបន់ប៉ូល ដែលពីមុនត្រូវបានគ្រប់ដណ្តប់យ៉ាងខ្លាំងដោយដុំទឹកកកក្រាស់ៗ។

ការរលាយទឹកកកនៅតំបន់ប៉ូលនេះត្រូវបានគេប៉ាន់ស្មានថានឹងអាចបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ព្រោះថាវាធ្វើអោយនាវ៉ូទឹកកើនឡើងខុសពីធម្មតា។ ជាលទ្ធផល ទីក្រុង និងតំបន់ផ្សេងៗជាច្រើនដែលនៅជិតមាត់សមុទ្រ អាចនឹងត្រូវលេចបាត់អស់ចូលទៅក្រោមបាតសមុទ្រផងក៏ថាបាន។

ទោះបីជាបែបនេះក៏ដោយ នេះមិនមែនជាបញ្ហាតែមួយគត់នោះទេដែលអាចផ្តល់ជាកង្វល់ដល់មនុស្សលោក។ អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលដែលទឹកកករលាយ វាមិនមែននាំមកនូវជាតិទឹកនោះទេ ប៉ុន្តែវាក៏បាននាំមកទាំងមេរោគ និងបាក់តេរីផ្សេងៗដែលនៅក្នុងនោះផងដែរ អោយហូរចូលមកនៅក្នុងបរិស្ថានដែលយើងកំពុងរស់នៅ។

នៅពេលដែលទឹកកកមិនទាន់រលាយ មេរោគវីរុសដែលកាចសាហាវទាំងនោះសុទ្ធតែត្រូវបានឃុំទុកជាប់ដោយដុំទឹកកកតាំងពីរាប់ពាន់ឆ្នាំមកម្ល៉េះ ប៉ុន្តែនៅពេលទឹកកករលាយ វានឹងចាប់ផ្តើមឥទ្ធិពលរបស់វាឡើយវិញ។

ដោយសារតែវីរុសទាំងនោះសុទ្ធតែមិនធ្លាប់មាននៅក្នុងការសិក្សាកន្លងមក ប្រសិនជាវាបង្កជាគ្រោះថ្នាក់អសន្តរោគអ្វីមួយ អ្នកវិទ្យាសាស្ត្រនឹងត្រូវបានចំនាយពេលយូរមួយដើម្បីសិក្សាពីវាទម្រាំតែអាចរកឃើញដំណោះស្រាយ។

ដូច្នេះហើយមុនពេលដែលបញ្ហាទាំងនោះមកដល់យើង យើងគួរនាំគ្នាជួយថែរក្សាបរិស្ថាន និងព្រៃឈើដែលនៅសេសសល់ ដើម្បីជួយកុំអោយគ្រោះថ្នាក់នេះមកលឿនពេក៕

ប្រភព៖ អាណាចក្រ

Leave a Reply

Your email address will not be published. Required fields are marked *