គេងស្រួលទៀតហើយ! កម្ពុជា​នឹង​ចុះ​ត្រជាក់ ហើយតំបន់ខ្លះ​អាច​នឹងមាន​ភ្លៀង​ធ្លាក់ ចាប់ពីថ្ងៃទី…

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បើយោងតាមរយៈការចេញផ្សាយនូវសេចក្តីជូនដំណឹងមួយ របស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ បានប្រាប់ឲ្យដឹងថា៖តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា​៖ ឥទ្ធិពលខ្សោយនៃជ្រលងសម្ពាធខ្ពស់ គ្របដណ្តប់លើកម្ពុជា។
ស្ថានភាពបែបនេះធ្វើឲ្យ៖

១- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សាសេ
២- តំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ
៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ, ផ្នែកខ្លះនៃតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងខ្សោយ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *