ស្ត្រីអាមេរិកចេញពីកម្ពុជា ដែលម៉ាឡេស៊ីថាផ្ទុកមេរោគ Corona ពេលនេះ អត់មានមេរោគវិញហើយ
បរទេស៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail បានអះអាងថា ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរលើនាវាកម្សាន្ដយក្យ Westerdam ហើយមានផ្ទុកវីរុស COVID-19 ឥឡូវនេះលែងមានវីរុសក្នុងខ្លួនទៀតហើយ។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ លោកស្រីបានបញ្ជាក់ទៀតថា ទោះបីជាស្ដ្រីរូបនេះធ្វើការពិនិត្យលែងមានវីរុសទៀតហើយក្ដី ក៏ប៉ុន្តែខាងក្រសួងសុខាភិបាលម៉ាឡេស៊ី ត្រូវវបន្តស្នាក់នៅមន្ទីរពេទ្យមួយរយៈពេលទៀតសិន ដើម្បីតាមដានពិនិត្យសុខភាព។
គួរបញ្ជាក់ដែរថា បើគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ នេះដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់២ ២២៤នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៦ ១៨៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានSouth China Morning Post។