ទីបំផុត! អាមេរិក ផលិតបានវ៉ាក់សាំងប្រឆាំងជំងឺឆ្លង Corona នៅចិនបានសម្រេចហើយ
អ្នកវិទ្យាសាស្ត្រអាមេរិក នៅរដ្ឋ Texas បានបញ្ជាក់ប្រាប់អ្នកកាសែតថា ពួកគេបានរកឃើញវ៉ាក់សាំងសម្រាប់មេរោគ Corona ហើយ ក្រោយពីធ្វើការតេស្ដលើសត្វកណ្ដុរបានយ៉ាងជោគជ័យ។
បើតាមការចុះផ្សាយរបស់ Dailymail ក្រុមអ្នកវិទ្យសាស្ត្រអាមេរិកខាងលើ បានធ្វើតេស្ដលើសត្វជាច្រើនដងមកហើយ មុនពេលហានប្រកាសពីការរកឃើញវ៉ាក់សាំងនេះ។ វាធ្វើឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្ររបស់អង់គ្លេស ក៏បានបង្ហើបពីការរកឃើញវ៉ាក់សាំងប្រឆាំង Corona ដូចគ្នា ប៉ុន្តែគ្រាន់តែពួកគេមិនទាន់បានធ្វើតេស្ដប៉ុណ្ណោះ។
ជាមួយការប្រកាសរកឃើញរបស់អាមេរិកនេះ ខាងរដ្ឋាភិបាលចិនក៏និយាយថាថ្នាំគ្រុនចាញ់ អាចកំចាត់មេរោគ Corona បានដូចគ្នា។ ចិន រំពឹងថាពួកគេនឹងរកឃើញថ្នាំព្យាបាលនៅពេលខ្លីខាងមុខ ស្របពេលបច្ចុប្បន្នមានមនុស្សស្លាប់រហូតដល់ជាង២ពាន់នាក់ និងអ្នកឆ្លងជាង៧ម៉ឺននាក់ទៅហើយទូទាំងប្រទេសចិន៕