ទឹកចិត្តឪពុក! ដើរសំលៀងកាំបិតតាមផ្ទះ សន្សំលុយទិញទូរស័ព្ទ Iphone 6plus ឲ្យកូន មានលុយត្រឹម ៤០ម៉ឺនរៀល កូនថាចង់ប្រើ ហើយស្រាប់តែប៉ះចំអ្នកលក់….

ថ្មីៗនេះតាមរយះហ្វេសប៊ុករបស់ Rynâ JūmTëv Tøch XD បានបង្ហោះសារមួយបានធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាង។ខាងក្រោមនេះជាសំនេរដែលត្រូវបានសរសេរដោយសារគាត់ថា៖

បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plusខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់😢😢😭😭ទឹកចិត្តឪពុកខំដេីរសំលៀង
កាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន😭😭😢ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ😭😭😭
ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូន😢


កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង😭ថាឪពុក
ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ😭ខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ😭😭😢😭😭ហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង🙏🙏😢

 

 

ប្រភព៖Rynâ JūmTëv Tøch XD

Leave a Reply

Your email address will not be published. Required fields are marked *