សូមផ្តល់កំលាំងចិត្ត អោយពួកគាត់ទាំងពីរនាក់ផង បងមិនមែនជាបុរសដែលមានលុយច្រេីនទេ ហេីយរូបរាងក៏មិនសង្ហារដែរ តែបងមានភាពស្មោះត្រង់ ស្រលាញ់អូន និងធេី្វអោយអូនមានស្នាមញញឹមគ្រប់ពេល (មានរូបភាព)

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។

ដោយឡែក កាលពីរសៀលថ្ងៃមិញនេះ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រឡែកមកមើលគូស្នេហ៏មួយគូរនេះវិញ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាទីបំផុត ព្រោះតែខាងប្រុសមិនសូវមានសម្រស់ស្រស់សង្ហារនោះទេ ហើយថែមទាំងមានកំពស់ទាបជាងកូនក្រមុំដាច់តែម្ដង ប៉ុន្ដែខាងប្រុសតស៊ូរហូតអាចឆក់យកបេះដូងខាងស្រីទល់តែបានសម្រេចតែម្ដង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ Premium Picture បានសរសេរយ៉ាងដូច្នេះថា៖”កុំចុះចាញ់និងវាសានា កុំចុះចាញ់និងសម្តីគេ ត្រូវខំប្រឹងប្រែងទ្បេីង ហេីយឆ្ពោះទៅមុខជាមួយគ្នា បងមិនមែនជាបុរសដែលមានលុយច្រេីនទេ ហេីយរូបរាងក៏មិនសង្ហារដែល តែបងមានភាពស្មោះត្រង់ ស្រលាញ់អូន និងធេី្វអោយអូនមានស្នាមញញឹមគ្រប់ពេល សុំជួយស៊ែរ និងផ្តល់កំលាំងចិត្ត អោយពួកគាត់ទាំងពីរនាក់ផង នេះជាអារម្មណ៍របស់កូនកំលោះ និយាយចេញពីក្នុងចិត្ត”។

Leave a Reply

Your email address will not be published. Required fields are marked *