ស្រលាញ់កូនពេក David Beckham ទម្លាប់កូនពៅ អង្គុយលើភ្លៅជាប់ តាំងពីតូចរហូតដល់ធំ!
បរទេស៖ មហាជនភាគច្រើនទទួលស្គាល់ថា តារាបាល់ទាត់ជើងចាស់ David Beckham មិនត្រឹមតែជាកីឡាការបាល់ទាត់ឆ្នើម លំដាប់ពិភពលោក តែប៉ុណ្ណោះនោះទេ ប៉ុន្តែលោក ក៏ថែមទាំងជាស្វាមី និងឪពុកដ៏ល្អ ស្រលាញ់មើលថែកូនប្រពន្ធ គួរឲ្យយកគំរូតាមថែមទៀតផង។
ជាការពិតណាស់ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឹ តារាបាល់ទាត់រូបនេះ ពិតជាស្រលាញ់ កូនស្រីពៅរបស់លោកខ្លាំងណាស់ ដែលនាងមានឈ្មោះថា Harper មានអាយុ ៩ឆ្នាំ។ កន្លងមករាល់ពេល ដែលលោកទៅណាមកណា ឬក៏ចួលរួមកម្មវិធីFashion ធំក៏ដោយ ក៏គេតែងតែឃើញលោក នាំកូនស្រីពៅ មកជាមួយជានិច្ច ពោលគឺចាប់តាំងពីនាងនៅវ័យតូចមកម៉្លេះ ហើយលោក ក៏តែងតែពរ នាងជាប់នៅនឹងដើមទ្រូង និងរាល់ពេលអង្គុយ ក៏លោកតែងតែដាក់នាងឲ្យអង្គុយនៅលើភ្លៅ របស់លោលផងដែរ រហូតមកដល់នាងមានវ័យធំប៉ុណ្ណេះទៅហើយ ក៏លោកនៅតែធ្វើបែបនេះ ដាក់កូនស្រីសំណព្វរបស់លោក មិនប្រែប្រួលផងដែរ។
តួយ៉ាង ទង្វើបែបនេះរបស់លោក David Beckham ធ្វើឲ្យអ្នកគាំទ្រនារីៗកាន់តែឈ្លក់វង្វេង និងលួចច្រណែនភរិយារបស់លោក ដែលមានសំណាងបានស្វាមី ដ៏ល្អប្រសើរគាប់ចិត្ត បែបនេះផងដែរ៕