សូមចូលរួមគាំទ្រផលិតផលក្នុងស្រុក! ទឹកបរិសុទ្ធ អូគូលែន គឺជាទឹករ៉ែធម្មជាតិសុទ្ធសាធ របស់កម្ពុជា

នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់សារបញ្ជាក់បន្ថែមទៀតថា៖ “មានដឹងទេថា ទឹកបរិសុទ្ធអូគូលែន (Eau Kulen) មានប្រភពមកពីស្រុកបន្ទាយស្រី?

អូគូលែន គឺជាទឹករ៉ែធម្មជាតិសុទ្ធសាធ ដែលបានយកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅយ៉ាងហោចណាស់៨០ម៉ែត្រនៃជើងភ្នំគូលែន។ ទឹកបរិសុទ្ធស្តង់ដាលំដាប់អន្តរជាតិដែលមានគុណភាពមិនចាញ់ទឹកបរិសុទ្ធនាំចូលមួយនេះ គឺជាផលិតផលគួរជាទីមោទកភាពមួយរបស់ស្រុកបន្ទាយស្រី និងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Kulara Water មានទីតាំងផលិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តោះ! យើងនាំគ្នាគាំទ្រផលិតផលខ្មែរ ផលិតផលចេញពីស្រុកបន្ទាយស្រី “នាំចេញនៅនឹងកន្លែង” ដើម្បីបានជាប្រយោជន៍ដល់ទីផ្សារក្នុងស្រុក បង្កើតការងារថ្មី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សេដ្ឋកិច្ចជាតិ។”៕

Leave a Reply

Your email address will not be published. Required fields are marked *