ហួសថ្លែង!ក្ដឹបចោរ អាយុ7ឆ្នាំចេះលួចម៉ូតូគេ ជិះដេញចាប់ពេញនឹងសំខាន់មុខឌឺហើយ សម្ដីឡូយទៀត(មានវីដេអូ)

ហ្វេសប៊ុក ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ នៅយប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ម្សិលមិញនេះដោយ យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Jii Neang មានករណីក្មេងប្រុសទើបតែមានអាយុ ៧ឆ្នាំម្នាក់ លួចម៉ូតូ តែត្រូវម្ចាស់តាមទាន់ដេញចាប់រហូតបានសម្រេច ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ តែប្រភពមិនបានបញ្ជាក់ទីតាំង។

ជាក់ស្តែង យោងតាមការសាកសួរពីសំណាក់កងកម្លាំងសណ្ដាប់ធ្នាប់ ក៏ដូចជាអ្នកនៅទីកន្លែងកើតហេតុ ទៅកាន់ក្មេងប្រុស បានសារភាពដោយគ្មានខ្លាចថា ប៉ា មានឈ្មោះ ថុន ជាអ្នកប្រើឲ្យទៅលួចម៉ូតូគេ មានទីលំនៅឯខេត្តព្រះសីហុន ហើយខ្លួនចេះលួចនេះយូរមកហើយ កន្លងមកលួចបានម៉ូតូចំនួន៥គ្រឿង នៅផ្សារដើមគរ។

ក្នុងនោះដែរ គួរបញ្ជាក់ផងដែរថា កន្លងមានបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ធ្លាប់ឃើញក្មេងប្រុសម្នាក់នេះ ដើរហិតកា វ ហើយសុំលុយគេតាមផ្លូវ នៅឯខេត្តព្រះសីហនុ តាំងតែពីតូច ហើលកាលពីពេលថ្មីបែរឃើញក្មេងប្រុសខាងលើ បើករ៉ឺម៉កដឹកបន្លែតាមផ្លូវ។ ដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យមែនទែន មិនថាក្មេងឬមនុស្សធំនោះទេ បើលោកអ្នកទុកដាក់របស់របរ ដោយមិនមានការប្រុងប្រយ័ត្នអាចនឹងបាត់បង់ជាមិនខាន៕សូមទស្សនាវីដេអូខាងក្រោយមនេះ។ ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *