ដល់ក ! ម៉ាស់ប្រើរួចរាប់ម៉ឺន ត្រូវស្រ្ដីម្នាក់ប្រមូលមកបោកគក់ រួចអ៊ុតលក់ឲ្យពលរដ្ឋពាក់ការពារវីរុស COVID-19

ប្រទេសថៃ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ទូរទស្សប៉ុស្តិ៍ Thai PBS បានផ្សាយថា លោក Somsak Kaewsena ដែលជាអភិបាលស្រុកវិហារដែង ខេត្ត Saraburi បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានឆ្មក់បង្រ្កាបកន្លែងលក់អីវ៉ាន់ចាស់ៗ ១ទីតាំងប្រទះឃើញយុវ័យ៦នាក់ កំពុងលាងសម្អាតម៉ាស់ ដែលប្រើប្រាស់រួច ហើយយកមកអ៊ុត ដើម្បីវេចខ្ចប់យកទៅលក់ឡើងវិញឲ្យប្រជាជនប្រើប្រាស់សម្រាប់ការពារវីរុស COVID-19។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតម៉ាស៊ីនបោកគក់១គ្រឿង ម៉ាស់ដែលបានប្រើប្រាស់រួចហើយ១ធុងធំ កំពុងត្រៀមលាងសម្អាត ក្នុងចំនោមម៉ាស់រាប់ម៉ឺន ខណៈដែលមនុស្សរាប់ម៉ឺននាក់កំពុងរង់ចាំទិញយកទៅប្រើប្រាស់។

អាជ្ញាធរបញ្ជាក់ថា​ យុវជនទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតបន្ត និងដាក់ទោសតាមផ្លូវច្បាប់ ចំណែកម៉ាស់ទាំងនោះត្រូវសមត្ថកិច្ចរឹបអូសយកទៅកម្ទេចចោល។

សូមបញ្ជាក់ថា ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះChintana Namwichai អាយុ៤៧ឆ្នាំ តែពេលសមត្ថកិច្ចចុះបង្ក្រាបពុំឃើញមានវត្តមាននៅទីនោះទេ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួននាំមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ប្រភព៖ Kapook និង kbn

Leave a Reply

Your email address will not be published. Required fields are marked *