សែនស​ង្វេ​គ! ថៅកែហាងពេជ្រ ប្រាប់ថា “គាត់​នៅ​មិន​ទាន់​ដឹង​ថា កូន​ស្រី​ជា​ទី​ស្រលាញ់​ម្នាក់​ទៀត​បាត់​បង់​ជីវិត​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ប្ដី​រលាក​ធ្ងន់​ពេក គេ​យក​ទៅ​វៀតណាម​ហើយ​ដែរ, បង​ប្អូន​គាត់​ថា គាត់​យំ​រហូត​ហើម​ភ្នែក​បើក​មិន​រួច តាំង​ពី​ល្ងាច ហើយ​ពេល​ខ្ញុំ​ទៅ ​ក៏​នៅ​តែ​យំ ទាំង​មិន​ឃើញ​អ្វី​ទាំង​អស់” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់នេះ មានករណីអ​គ្គិភ័​យឆា​​បឆេះ ផ្ទះរបស់ប្រជាពលរដ្ឋ ឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក បណ្ដាលឲ្យខូចខាតផ្ទះ និងទ្រព្យសម្បតិ្ដទាំងស្រុង ។ មូលហេតុទុ​ស្សេខ្សែភ្លើង ដោយឡែកអ្នករងរ​បួសធ្ង​ន់ គឺបានបញ្ជូនទៅសង្រ្គោះប​ន្ទាន់នៅភ្នំពេញ ។ក្រោយពីដឹងដំណឹងនេះហើយ ធ្វើឲ្យថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បង្ហាញក្តីអាណិតខ្លោ​ចចិត្តចំពោះគ្រួសារមួយដែលរ​ងគ្រោះក្នុងហេតុការណ៍នេះ ។

លុះដល់ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ លោកស្រីបានមកដល់មន្ទីរពេទ្យហើយ ដើម្បីសួរសុខទុក្ខ ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា៖ “គាត់​នៅ​មិន​ទាន់​ដឹង​ថា កូន​ស្រី​ជា​ទី​ស្រលាញ់​ម្នាក់​ទៀត​បា​ត់​ប​ង់​ជី​វិត​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ប្ដី​រលា​ក​ធ្ង​ន់​ពេក គេ​យក​ទៅ​វៀតណាម​ហើយ​ដែរ។ បង​ប្អូន​គាត់​ថា គាត់​យំ​រហូត​ហើម​ភ្នែក​បើក​មិន​រួច តាំង​ពី​ល្ងាច ហើយ​ពេល​ខ្ញុំ​ទៅ​ក៏​នៅ​តែ​យំ ទាំង​មិន​ឃើញ​អ្វី​ទាំង​អស់។

លើក​ទឹ​ក​ចិ​ត្ត​គា​ត់​ថា​ បង​ស្រី​ត្រូវ​រឹង​មាំ គង់​​តែ​​ជា​​ទេ កូន និង​ប្ដី​មិន​អី​ទេ ពេទ្យ​មើល​ថែ​បាន​ល្អ​ហើយ តែ​តាម​ពិត​ខ្លួន​ឯង​ច​​ង់​ស្រ​ក់​ទឹក​ភ្នែក​ហើយ តឹ​ង​ទ្រូ​​ង​ណាស់។ មិន​មែ​ន​សាច់​ញាតិ មិន​មែន​បង​ប្អូន​ទេ តែ​ឱ្យ​តែ​ឃើញ​គ្រប់​គ្នា​ជួប​រឿង​ចឹងៗ ចេះ​តែ​អាណិត ស​ង្វេ​គ។ មាន​តែ​ជួយ​ជា​កម្លាំង​ចិត្ត សង្ឃឹម​ថា​គាត់​អាច​ជា​ឆាប់ៗ អាច​ទទួល​យក​រឿង​នេះ​បាន។”៕​

Leave a Reply

Your email address will not be published. Required fields are marked *