អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីដែលធ្លាប់ដឹកបុរសជប៉ុនផ្ទុកកូវីដ-១៩
អាជ្ញាធរកម្ពុជាកំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកកូវីដ-១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុសកូវីដ-១៩។
ការអះអាងរបស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជុំវិញករណីបុរសជប៉ុននោះ។
នៅក្នុងនៅកិច្ចប្រជុំជាមួយគ្រូពេទ្យអ្នកស្រី បានថ្លែងថា អាជ្ញាធរ នឹងមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានា ដែលថតជាប់ម្ចាស់កង់បី ដឹកបុរសជនជាតិជប៉ុននោះ។ ក្នុងកិច្ចប្រជុំ អ្នកស្រី លើកឡើងថា បុរសជនជាតិជប៉ុននោះ បានជិះកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប៕