ប្រយ័ត្នឲ្យមែនទែន! ជំងឺកូរ៉ូណាឆ្លងតាមដំណក់ទឹកតូចៗនៅក្នុងលំហរអាកាស ដែលអាចមានលទ្ធភាពឆ្លងបានគ្រប់ទីកន្លែង(វីដេអូ)

មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ ។ ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។

អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ​ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Leave a Reply

Your email address will not be published. Required fields are marked *