ដំណឹងល្អ៖ ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់
ថ្ងៃទី ១ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ថ្មីទេ ។ ប្រទេសយេីងមានចំនួន ១០៩ ករណី និង បានព្យាបាលជាសះស្បេីយចំនួន ២ករណីទៀត សរុប ២៥នាក់ ស្លាប់គ្មាន ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្ងៃទី១ខែមេសា ឆ្នាំ២០២០នេះ ពុំបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ករណីថ្មីទេ។ ដូច្នេះសរុបមកទល់នឹងបច្ចុប្បន្នចំនួនអ្នកមានវីរុសកូវីដ១៩នៅត្រឹម១០៩នាក់ដដែល។
ចំណែកករណីជាសះស្បើយ២នាក់គឺបុរសជនជាតិខ្មែរអាយុ៣០ឆ្នាំ កាន់សាសនាឥស្លាមរស់នៅខេត្តកំពត និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី។ពួកគាត់ទាំងពីរនាក់ បានត្រូវធ្វើតេស្ត២ដង រកឃើញអវិជ្ជមានទាំងពីរលើក ដូច្នេះបញ្ជាក់ថាពួកគាត់បានជាសះស្បើយពីកូវីដ១៩ និងបានត្រូវអនុញ្ញាតឱ្យចាកចេញេពីមន្ទីរពេទ្យខេត្តកែប។
សូមអានលម្អិតសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលដែលបានបញ្ជាក់ខាងក្រោមនេះ៕