មិនធ្លាប់មានពីមុនមកទេ..ពីថ្ងៃទី០១មេសានេះទៅ ប្រេងសាំង និងម៉ាស៊ូត ធ្លាក់ថ្លៃដល់ពីរពាន់រៀលជាងក្នុងមួយលីត្រ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៥ ខែមេសានេះ បានឲ្យដឹងថាផ្អែកលើតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយពីថ្ងៃទី០១ ដល់១៥មេសា ឆ្នាំ២០២០ នឹងត្រូវលក់ប្រេងសាំងធម្មតាក្នុង ១លីត្រ តម្លៃ ២ ៥៣៤រៀល និងប្រេងម៉ាស៊ូតតម្លៃ ២ ៦១៣រៀល ៕

ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន ៤សេនដុល្លារក្នុង ១លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃ១៥ ខែមេសា នេះ នឹងចុះមកត្រឹមតែ២ ៣៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ២ ៤៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងម៉ាស៊ូត។


ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *