ស្វាមីប្រាប់ឪពុកម្តាយខ្ញុំមកលេង អោយធ្វើម្ហូមឆ្ងាញ់ត្រៀមទទួលពួកគាត់ ពេលបើកទ្វារទទួល បែរឃើញអ្នកផ្សេងភ្ញាក់ព្រើត
ខ្ញុំនឹងប្តីខ្ញុំបានរួមរស់ជាមួយគ្នាអស់រយះពេលជាច្រើនឆ្នំាមកហើយ។ដោយយើងបានចេញមករស់នៅតែពីនាក់នៅទីក្រុងព្រោះយើងមានការធ្វើនៅទីនេះ។ថ្ងៃមួយប្តីរបស់ខ្ញុំបានតេមកប្រាប់ខ្ញុំបានម្តាយនិងពុករបស់ខ្ញុំមកលេង គាត់បានប្រាប់អោយខ្ញុំធ្វើម្ហូបឆ្ងាញ់ៗជូនគាត់ពិសារ។គ្រាន់តែលឺគាត់ប្រាប់ភ្លាម ខ្ញុំក៏ប្រញាប់ចេញទៅផ្សារភ្លាម ដើម្បីទិញគ្រឿងសមុទ្រស្រស់ៗ បន្លែធម្មជាតិ រួមទំាងផ្លែឈើដែលពុកម៉ែរបស់ខ្ញុំចូលចិត្ត។
ឥឡូវនេះខ្ញុំ បានវិលត្រឡប់ផ្ទះ ដើម្បីរៀបចំធ្វើម្ហូបអោយរួចរាល់ត្រៀមទទួលពួកគាត់។ ក្រោយមកខ្ញុំបានខលទៅរកប្តីរបស់ខ្ញុំថាអោយជួយទៅយកពួកគាត់ នៅកន្លែងឡានក្រុង ភ្លាមនោះប្តីរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា ម៉េចមិនអោយគាត់ជិះ Pass App គ្រាន់តែស្តាប់លឺភ្លាមខ្ញុំមានអារម្មណ៏ខឹងយ៉ាងខ្លំាងរួចស្តីអោយគាត់ថា ពួកគាត់ជាអ្នកមានគុណរបស់ខ្ញុំ គាត់បានចិញ្ចឹមបីបាច់ថែរក្សាតំាងពីតូចរបស់មកដល់ឥឡូវ …ភ្លាមនោះប្តីរបស់ខ្ញុំបានតបថាបងគ្រាន់តែនិយាយលេងទេកុំខឹងអីចាប់បងទៅយកពួកគាត់។
មួយសន្ទុះក្រោយមកប្តីរបស់ខ្ញុំបានមកដល់រួចខ្ញុំបានបើកធ្វា ស្រាប់តែឃើញពុកម្តាយក្មេករបស់ខ្ញុំទៅវីញ ខ្ញុំមានអារម្មណ៏កាន់តែខឹងប្តីខ្ញុំខ្លំាងណាស់ប៉ុន្តែខ្ញុំមិនបាននិយាយសួរនំាទេ ប៉ុន្តែខ្ញុំបានអព្ចើាញពុកម៉ែក្មេកមកក្នុងផ្ទះរួចយើងចាប់ផ្តើមទទួលទានអាហារជាមួយគ្នា។ក្រោយញុំារួចគាត់បានសំរាកមួយសន្ទុះធំរួចគាត់បានវិញត្រឡប់ទៅផ្ទះគាត់វិញ។
ពេលយប់ខ្ញុំបានចាប់ផ្តើមសួរណំប្តីរបស់ខ្ញុំថា ម៉េចក៏កុហក់អូនចឹង បាននិយាយប្រាប់អូនថាពុកម៉ែអូនមកលេងហេតុអីបែជាពុកម្តាយរបស់បងវិញ ភ្លាមនោះប្តីបានចាប់ផ្តើមពន្យល់ថា កាលពីពេលមុនបងប្រាប់ថាម៉ែពុកបងមកលេងបានប្រាប់អូនអោយធ្វើម្ហូបទទួលពួកគាត់ ប៉ុន្តែអូនបានប្រាប់ថាអូនរវល់ធ្វើគ្មានពេលធ្វើទេ ក្រោយមកបងបានពឹងអូនម្តងទៀតអោយទៅទទួលពួកគាត់នៅបែនឡាន អូនបាននិយាយថាអោយជិះមកខ្លួនឯងទៅ ព្រោះអូនគ្មានពេលទៅយកគាត់ទេ។
ប្រសិនជាបងប្រាប់អូនការពិតប្រហែលជាដូចលើកមុនហើយ ស្ដាប់ហើយខ្ញុំមានអារម្មណ៍ខុសយ៉ាងខ្លាំង ស្វាមីក៏និយាយបន្តទៀតថា “បងខ្លួនឯងក៏ចង់ឲ្យឪពុកម្ដាយរបស់បងពិសាររបស់ល្អ គាត់ឧស្សាហ៍មកលេងក៏ចង់ទៅទទួលពួកគាត់នៅឯស្ថានីយ៍ ព្រោះពេលបងនៅពីក្មេងឪពុកម្ដាយបងក៏ជូនបងទៅរៀន និងទទួលពេលចេញពីរៀនដូចគ្នា មិនថាភ្លៀងធ្លាក់ រឺថ្ងៃក្ដៅប៉ុនណាទេ។ បងចង់ឲ្យអូនគិតថា ឪពុកម្ដាយបងក៏ដូចជាឪពុកម្ដាយអូន អូនស្រលាញ់ឪពុកម្ដាយរបស់អូន បងក៏ស្រលាញ់ឪពុកម្ដាយបងដូចគ្នា។ យើងទាំងពីររៀបការហើយ រស់នៅជាមួយគ្នាដល់ថ្នាក់នេះបងគិតថា អូនគួរបើកចិត្តទទួលឪពុកម្ដាយបងផងទៅ។
បងប្រាប់អូនតាមត្រង់ចុះគាត់មកនេះគាត់បានយកលុយមួយចំណែកពីការលក់ដីនៅឯស្រែមកអោយយើងទំាងពីរនាក់។ គ្រាន់តែស្តាប់លឺភ្លាមទឹកភ្នែករបស់ខ្ញុំរហូតធ្លាក់ម