តើ​វានឹងមានអ្វីកើតឡើង ប្រសិនបើ​ផែនដីទាំងមូល ​ត្រូវបាត់បង់អុកស៊ីសែនត្រឹមតែ​រយៈពេល ៥ វិនាទី? (មានវីដេអូ)

បរទេស៖ ​​មនុស្សអាចដក​ដង្ហើម​បាន​ដោយសារ​អុកស៊ីសែន ដែល​ជា​ឧស្ម័ន​គ្រប​ដណ្ដប់​ចំនួន​២១% ​នៃ​ទ្រនាប់​បរិយាកាស​ផែនដី ខណៈ​ដែល ​៧៨%​ ផ្សេង​ទៀត គឺ​ជា​អាសូត។ បើទោះបី​អុកស៊ីសែនមិនមែន​ជា​ឧស្ម័ន​ដែល​មាន​ច្រើន​នៅ​ក្នុង​បរិយាកាសក៏ដោយ តែ​អុកស៊ីសែនពិត​ជា​មាន​សារសំខាន់​​បំផុតសំរាប់ជីវិត។ បើគ្មានអុកស៊ីសែន មនុស្ស សត្វ រុក្ខជាតិ ទឹក ក៏មិនមានវត្តមានលើផែនដីនេះដែរ។

សាកស្រមៃមើលប្រសិនបើផែនដីត្រូវបាត់បង់អុកស៊ីសែន មិនមែនរហូតទេគឺត្រឹមតែរយៈពេល ៥ វិនាទីប៉ុណ្ណោះ ។​​ ជាការពិតណាស់ រយៈ៥ វិនាទី​ គឺអ្នកប្រាកដជាអាចទប់ដង្ហើមបាន ព្រោះជាធម្មតាមនុស្សយើងអាចទប់ដង្ហើមបានយ៉ាងហោចណាស់ ៣០ វិនាទី​។ ចុះចំណែកអ្វីៗផ្សេងទៀត តើវានឹងស្ថិតនៅដូចមុនទេ ? ត្រឹមតែ ៥ វិនាទី ផែនដីទាំងមូលនឹងផ្លាស់ប្តូរទាំងស្រុង​ ។ បើគ្មានអុកស៊ីសែន​​​ សំណង់អគារ រួមទាំងរចនាសម្ព័ន្ធទាំង​អស់ដែលធ្វើពី​ស៊ីម៉ង់ដ៍ ឬលោហៈធាតុ ​នឹង​បាក់ដួលរលំភ្លាម​ៗ​ ព្រោះអុកស៊ីសែនដើរតួជាភ្នាក់ងារពិសេសសំរាប់ជាចំណងភ្ជាប់​របស់​​ស៊ីម៉ង់ដ៍។ បើគ្មានវាទេ ស៊ីម៉ង់ដ៍គ្រាន់តែជាធូលីប៉ុណ្ណោះ។ ចំណែក​ឯ​លោហធាតុ​វិញ​ក៏មិនខុសគ្នាដែរ វានឹងរមួលចូលគ្នា ប្រសិនបើគ្មានអុកស៊ីសែន។ ប្រសិនបើផែនដីត្រូវបាត់បង់​អុកស៊ីសែន ស្របពេលដែលអ្នក​កំពុងស្ថិតនៅឆ្នេរសមុទ្រនោះ អ្នកនឹងត្រូវរងការរលាកស្បែកយ៉ាងធ្ងន់ធ្ងរដោយកម្តៅព្រះអាទិត្យ ។ ស្រទាប់អូហ្សូន​ការពារ​យើង​ពី​កាំរស្មីយូវីរបស់ព្រះអាទិត្យ ដែលវាត្រូវបានផលិតដោយអាតូមអុកស៊ីសែន។ ដូច្នេះប្រសិនបើគ្មានអុកស៊ីសែន វាក៏គ្មានស្រទាប់អូហ្សូន​ដែរ ​ហើយផែនដីនឹង​កាន់តែក្តៅខ្លាំងឡើងៗ។
​កាំរស្មីយូវីរបស់ព្រះអាទិត្យ ធ្វើឱ្យយើងរលាកស្បែងខ្លាំង ប្រសិនបើគ្មានវត្តមានអុកស៊ីហ្សែន
​លើសពីនេះទៀត ប្រសិនបើគ្មានអុកស៊ីសែន គឺថាក្រដាសត្រចៀករបស់យើងនឹងផ្ទុះ។ អវត្តមានអុកស៊ីសែន គីមានមានន័យថា បាត់បង់សម្ពាធខ្យល់ ២១ ភាគរយ។


​បើគ្មាន​អុកស៊ីសែន ដំណើរការចំហេះនៅក្នុងយានយន្តក៏មិនអាច​ប្រព្រឹត្តទៅបានដែរ។ ​មានន័យ​ថា គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​អស់ លើក​លែង​តែ​យានយន្ត​អគ្គិសនី នឹង​ត្រូវ​រលត់​ភ្លាម។ យន្តហោះ​នឹង​ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ក្រោម ហើយ​ឡាន​រាប់​សិប​លាន​គ្រឿង​នឹង​ត្រូវ​​រលត់នៅ​នឹង​មួយ​កន្លែង​។
ផ្ទៃមេឃនឹងងងឹតទាំងស្រុង ពីព្រោះពន្លឺ​ដែល​ជះ​ពី​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ត្រូវ​ការ​ធ្វើ​ប្រតិកម្ម​ជាមួយ​ភាគ​ល្អិត​ជា​ច្រើន​នៅ​ក្នុង​ស្រទាប់​ខ្យល់​អាកាស​របស់​ផែន​ដី។ ហេតុ​ដូច្នេះ​ហើយ​ពេល​គ្មាន​អុកស៊ីសែន នោះ​វា​នឹង​គ្មាន​អ្វី​ធ្វើ​ប្រតិកម្ម ដែល​បាន​ន័យ​ថា​ ​ពន្លឺ​មិន​អាច​ឆ្លង​កាត់​មក​ដល់​ផែន​ដី​នោះ​ទេ។

​ ​

នៅទីបញ្ចាប់ ​ស្រទាប់​ផែនដី​នឹង​​​បែកជាបំបែក​តូចៗ ។ ​មូលហេតុគឺ ដោយសារតែស្រទាប់របស់ផែនដី ត្រូវបានបង្កើតឡើង ដោយអុកស៊ីសែន ៤៥ ភាគរយ។ ស្រទាប់ផែនដីនឹងបន្តប្រេះៗរហូតទាល់តែគ្មានអ្វីសេសសល់ ហើយពេលនោះ មនុស្សលោកនឹងធ្លាក់ចុះទៅក្រោមដូចធ្លាក់នរកអីចឹង។ យ៉ាងណាមិញ រឿងទាំងនេះវាមិនអាចកើតឡើងនោះទេ វាគ្រាន់តែការវិភាគស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រថាតើនឹងមានអ្វីកើតឡើងប្រសិនបើគ្មានអុកស៊ីសែនតែប៉ុណ្ណោះ។


ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *