មានអ្វីពិសេសទៅ…ទើបជនជាតិរុស្ស៊ីម្នាក់ហ៊ានដាក់លក់ផ្ទាំងគំនូររបស់ខ្លួន មួយផ្ទាំងតម្លៃ ២.៣ លានដុល្លារ (មានវីដេអូ)

រុស្ស៊ី៖ ​​​​​​​​​​​​​​​កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជនជាតិរុស្ស៊ីម្នាក់បានដាក់លក់នូវផ្ទាំងគំនូររបស់ខ្លួនមួយផ្ទាំង នៅលើអនឡាញក្នុងតម្លៃដ៏ថ្លៃបំផុតមួយ ដែលបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ចង់ដឹងពីលក្ខណៈពិសេសរបស់គំនូរមួយសន្លឹកនោះ។

លោក Vladimir Mkrtchyan គឺជាអ្នកកាសែតមួយរូបវ័យ ៤១ ឆ្នាំ ទើបនឹងដាក់ការផ្សាយលក់គំនូររបស់ខ្លួនមួយផ្ទាំងនៅលើវេបសាយមួយរបស់រុស្ស៊ី អមជាមួយនឹងចំណងជើងថា “Red Army Man on Horse” ដែលជាស្នាដៃរបស់លោក កាលពីលោកនៅមានវ័យ ៦ ឆ្នាំ ក្នុងតម្លៃ ២.៣ លានដុល្លារសហរដ្ឋអាមេរិក។ អាចថានេះជាតម្លៃមួយគួរឲ្យកត់សម្គាល់ បើយើងធ្វើការប្រៀបធៀបជាមួយនឹងគំនូរជាក់ស្ដែង។

យោងតាមបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ 360TV លោក Mkrtchyan​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាម្ចាស់គំនូរបានប្រាប់ឲ្យដឹងអំពីលក្ខណៈពិសេសរបស់គំនូរមួយផ្ទាំងនេះថា៖

វាជាគំនូរដែលខ្ញុំបានគូរ កាលខ្ញុំមានអាយុ ៦ ឆ្នាំ។ ​​​​​​​​​​​ក្នុងរូបភាពនេះ ខ្ញុំបានផ្ដិតយកពីតថភាពសម័យនោះ(សម័យសូវៀត) តាមរយៈកែវភ្នែកទាំងគូររបស់ខ្ញុំ។

ក្នុងនោះផងដែលោក Mkrtchyan បានបង្ហើបថាធ្លាប់មានអ្នកទិញម្នាក់បានទាក់ទងមកលោកម្ដងដែរ តែលោកមិនអាចលក់គំនូរនោះឲ្យគេបាន។ ដោយគេបានសួរថា តើតម្លៃ ២.៣ លានដុល្លារអាចចរចាបានដែរឬទេ ដែលលោកបានចាត់ទុកថាជាសំណួរដែលមិនគោរព និងមិនឲ្យតម្លៃលើស្នាដៃសិល្បៈរបស់លោក។ លោកបន្តថា តម្លៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះវាពិតជាថ្លៃ​​​​​​​​​​​​​​​​​​មែន ប៉ុន្តែវាសាកសមនឹងស្នាដៃ កាលវ័យកុមាភាពរបស់់លោក។ ហើយស្លាកតម្លៃនេះទៀតសោតគ្រាន់តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាប្រាក់ដែ​​​​​​​​​​​​​​​​​​លលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការនៅពេលនោះតែប៉ុណ្ណោះ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *