យុវតីឥណ្ឌា ជាប់ឈ្មោះក្នុងកំណត់ត្រា ដែលមានសក់វែងអន្លាយជាងគេលើពិភពលោក

ឥណ្ឌា៖ យុវតីម្នាក់ឈ្មោះថា Nilanshi Patel វ័យ១៧ឆ្នាំ មានសក់ប្រវែង១.៩០សង់ទីម៉ែត្រ បានជាប់ឈ្មោះពីរឆ្នាំជាប់គ្នានៅក្នុងកំណត់ត្រាពិភពលោក Guinness។

កាលពីចុងឆ្នាំ២០១៨កន្លងទៅនេះ យុវតីរូបនេះបានជាប់ឈ្មោះក្នុងកំណត់ត្រា​ Guinness ម្ដងរួចមកហើយជាមួយនឹងប្រវែងសក់ប្រមាណ១.៧០សង់ទីម៉ែត្រ ហើយមកទល់ពេលនេះ នាងនៅតែអាចរក្សាតំណែងបានដដែល។

យុវតី Nilanshi Patel បានឲ្យដឹងដែរថា កាលពីនាងមានអាយុ៦ឆ្នាំ នាងបានទៅកាត់សក់នៅហាងមួយកន្លែង។ ពេលនោះ ជាងកាត់សក់បានធ្វើឲ្យនាងខកបំណងយ៉ាងខ្លាំង ទើបនាងសម្រេចចិត្តឈប់កាត់សក់រហូតមកទល់សព្វថ្ងៃនេះ។ ជាធម្មតា នាងតែងតែក្រងសក់ ហើយបើទម្លាក់សក់ លុះត្រាតែមានកម្មវិធីប៉ុណ្ណោះ។ ចំណែកឯផលពិបាកនៃសក់វែង គឺនៅពេលដែលនាងហែលទឹកលេង។

ក្រោយពីយុវតី Nilanshi Patel ជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក Guinness រួចមក ឪពុកម្ដាយរបស់នាងរំភើបចិត្តយ៉ាងខ្លាំង ដែលកូនស្រីបានក្លាយខ្លួនទៅជាមនុស្សម្នាក់ដែលមានគេស្គាល់ច្រើន។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *