នៅចាំក្មេងស្រីវ័យ១៥ឆ្នាំដែលមានមុខមាត់ដូចមនុស្សចាស់ទេ? ឥឡូវនេះវះកាត់កែសម្ផស្សហើយ ស្អាតមើលសឹងតែមិនស្គាល់ (មានវីដេអូ)

ចិន៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ក្មេងស្រី Xiao Feng វ័យ១៥ឆ្នាំ ដែលមានមុខមាត់ដូចមនុស្សចាស់ បានបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខមហាជន បន្ទាប់ពីវះកាត់កែសម្ផស្សរួច។

ចំពោះការវះកាត់កែសម្ផស្សនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅគ្លីនិក Shenyang Sunline និងចំណាយអស់ប្រាក់ចំនួន៥សែនយ័ន (ប្រមាណ៧២,៦០០ដុល្លារអាមេរិក)។

វេជ្ជបណ្ឌិត Shi LIngzhi បានឲ្យដឹងដែរថា ជំងឺរបស់ក្មេងស្រី Xiao Feng គឺជាប្រភេទជំងឺដ៏កម្រ ដែលកើតមានទៅលើមនុស្សម្នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សជាង៨លាននាក់។


វេជ្ជបណ្ឌិតបានកាត់យកស្បែកយារធ្លាក់នៅលើផ្ទៃមុខចេញប្រមាណ៦.៨សង់ទីម៉ែត្រ ហើយកែទម្រង់បបូរមាត់ ច្រមុះ និងចិញ្ចើម។

ដំបូងឡើយក្មេងស្រី Xiao Feng បានទទួលប្រាក់បរិច្ចាគពីសប្បុរសជនចំនូនប្រមាណ២៦,០០០ដុល្លារអាមេរិកសម្រាប់ថ្លៃវះកាត់កែម្ផស្ស តែខាងគ្លីនិកមិនព្រមទទួល ដោយទុកប្រាក់ទាំងអស់នេះឲ្យនាងចាយវាយទៅលើការសិក្សានៅថ្ងៃអនាគត។

គួរឲ្យដឹងដែរថា សូម្បីតែម្ដាយរបស់ក្មេងស្រី Xiao Feng ក៏មានជំងឺមុខមាត់ដូចមនុស្សចាស់ដែរ។


ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *