អុញ! យប់ហើយអត់ព្រមដេក បែរជាតែងខ្លួនធ្វើជាខ្មោចចាំបន្លាចគេ មានអី ចុងក្រោយចូលប៉ុស្ដិ៍ប៉ូលិស
ឥណ្ឌូនេស៊ី៖ យុវជនវ័យ១៧ឆ្នាំម្នាក់ បានរុំខ្លួនដោយក្រណាត់ស ធ្វើជាខ្មោចចាំលងបន្លាចគេនៅពេលយប់ ហើយត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីអ្នករស់នៅក្នុងតំបន់ Jalan Mustafa រាយការណ៍។
យុវជនរូបនេះបានសារភាពប្រាប់ប៉ូលិសថា គាត់គឺជាបុគ្គលិករៀបចំក្នុងពិធីអាពាហ៍ពិពាហ៍ ហើយបន្ទាប់ពីបញ្ចប់ការងាររួចរាល់ គាត់ក៏បានឃើញក្រណាត់សមួយផ្ទាំង ដែលគេទុកចោល។ ដូចេ្នះហើយបានជាគាត់យកមករុំខ្លួនលេងធ្វើជាខ្មោច។
ជុំវិញការលងបន្លាចរបស់យុវជនខាងលើនេះ បានធ្វើឲ្យអ្នកដំណើរមួយចំនួនភ័យខ្លាច រហូតដល់ដួលម៉ូតូ ហើយវាក៏មិនមែនជាលើកទីមួយដែរ។ យ៉ាងណាមិញ ប៉ូលិសបានធ្វើការអប់រំ និងព្រមានទៅដល់គាត់ ហើយដោះលែងឲ្យត្រលប់ទៅផ្ទះវិញ។
ប្រភព៖Khmerload