លោកជំទាវ ហ៊ុន ស៊ីណាត បកស្រាយខ្ទេចចំពោះអ្នកឈ្នានីស ជាន់ពន្លិច លាបពណ៌ ក្រុមគ្រួសារសុវណ្ណ រិទ្ធី ច្បាស់ៗ ថា…

ជុំវិញរឿងរ៉ាវលោកសុវណ្ណ រិទ្ធី មួយរយៈនេះប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយ យ៉ាងណាមិញនេះបើយោងតាមប្រភពលោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរសារបង្ហោះលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖«🌾២;៣ថ្ងៃកន្លងមកនេះខ្ញុំឃើញសំណេរនៅលើគរណីfacebook មួយចំនួនតូចបានបង្ហោះរបៀបវ៉ៃប្រហារទៅលើកក្រុមគ្រួសារក្មួយសុវណ្ណ សុខាទាំងលាបពណ៌ថាមាននិន្នាការបក្សប្រឆាំងពោលក្រោយពីកូនប្រុសរបស់គាត់ឈ្មោះសុវណ្ណ រិទ្ធីត្រូវបានតុលាការដាក់ឃុំខ្លួននៅពន្ធនាគារ ។ ខ្ញុំយល់ឃើញថាសំណេរអស់លោកមួយចំនួននៅលើបណ្តាញសង្គម មានចេតនា ឈ្នានិស ជាន់ពន្លិច លាបពណ៌ ក្រុមគ្រួសារគាត់ធ្វើអោយថ្នាក់ដឹកនាំនិងមហាជនមានការភ័ណ្ឌច្រឡំពោលគឺសរសេរខុសការពិតទាំងស្រុងតែម្តង យូរហើយមិនលើកមកនិយាយដល់គ្នាមានទុក្ខជាន់ពន្លិចអៃអើថែម

ទៀត ៕ ក្រុមគ្រួសារគាត់មិនឆ្លើយតបទេចំពោះការសរសេរខុសការពិតបែបនេះ ដូច្នេះខ្ញុំចង់ប្រាប់អស់លោកដែលសរសេរទាំងអស់ថាខ្ញុំស្គាល់សុវណ្ណ សុខា នៅអំឡុងឆ្នាំ១៩៩៤ទៅ ១៩៩៥ គាត់បម្រើការភ្ញាក់ងារឲ្យកាសែតកោះសន្តិភាព។ បន្ទាប់មកក៍ឈប់ពីភ្ញាក់ងារកាសែតកោះសន្តិភាពទៅ

ធ្វើការក្រៅម៉ោងអោយការសែតមនសិការខ្មែរ រួចក៏ធ្លាប់ទៅធ្វើការនៅវិទ្យុភ្លើងទៀន ស៊ីប្រាក់ខែក្រៅម៉ោងតែប៉ុណ្ណោះ។ខ្ញុំគិតថាគាត់មិនមែនជាសមាជិកឬសកម្មជនរបស់គណបក្សសមរង្ស៉ីស្អីនោះទេ ក្រោយមកឃើញគាត់ក៏បានលាឈប់ រហូតត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន បាន១អណត្តិផងដែរ។

បន្ទាប់ពីចប់អណត្តិឃើញគាត់ទៅធ្វើបម្រើការនៅកាសែតកោះសន្តិភាពម្តងទៀត និងទូរទស្សន៍អាស៊ីអាគ្នេយ៍ផង។ ចំពោះកូនប្រុសរបស់គាត់ សុវណ្ណ រិទ្ធីកាលនោះឪពុកនៅធ្វើការនៅវិទ្យុភ្លើងទៀន ស៊ីប្រាក់ខែក្រៅម៉ោងនោះ គាត់

នៅក្មេងអាយុប្រហែល១០ឆ្នាំនៅឡេីយ ។ អ្វីសំខាន់នោះកូនប្រុសរបស់គាត់សុវណ្ណ រិទ្ធីមិនមែនជាសមាជិកឬសកម្មជនគណប្សសមរង្ស៊ីដូចអស់លោកចោទប្រកាន់នោះទេ ។ ខ្ញុំឃើញសុវណ្ណ រិទ្ធីនិងប្អូនៗបានធ្វើការនៅទូរទស្សន៍ CNC ជាច្រើនឆ្នាំផងដែរ

ចំណែកប្រពន្ធគាត់ឈ្មោះគឹម សុធា ហៅលីណា មានអាយុជាង៤០ឆ្នាំ ពេលដែល សុវណ្ណ សុខា នៅធ្វើការនៅវិទ្យុភ្លើងទៀនក្មេងនេះនៅជាមេផ្ទះនៅឡើយទេ។ នាងលីណាចូលធ្វើការងារដំបូងនៅវិទ្យុ១០៧ និងទូរទស្សន៍លេខ៩ ក្រោយមកទៅធ្វើនៅវិទ្យុសូលីដា ហើយក៏ធ្លាប់ជាCEOនៅវិទ្យុ៨៩.៧ផងដែរ។ ក្រោយមកទៀត ឃេីញលីណា ទៅបម្រើការងារឲ្យកាសែតកោះសន្តិភាព និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ដែរ។ ចំពោះសំណេរតែស្កររបស់អស់លោកមួយចំនួនថាលីណាធ្លាប់បម្រើការងារនៅវិទ្យុភ្លើងទៀននោះវាអត់ពិតទេ ។ ខ្ញុំស្គាល់សុវណ្ណ សុខា ច្បាស់ពេលគាត់ធ្វើនៅកាសែតកោះសន្ដិភាព ខ្ញុំគិតថាអស់លោកឈប់បានឈប់ទៅឃើញគាត់មានទុក្ខហើយនាំគ្នាមកជាន់ពន្លិចទៀតថ្ងៃនេះក្រុមគ្រួសារសុវណ្ណ សុខា ចុះថ្ងៃក្រោយប៉ះគ្រួសារអស់លោកវិញហើយមានអ្នកសរសេរតែៗស្ករៗវិញគិតយ៉ាងម៉េចដែរ ? យើងខ្មែរដូចគ្នាទេគួរតែអហោសិកម្មទៅ។ម្យ៉ាងទៀតនាំគ្នាប្រយុទ្ធប្រឆាំងនិងជម្ងឺ COVID-19 វិញល្អជាង💐សូមជូនពរដល់មិត្តរួមហ្វេសប៊ុកទាំងអស់ជួបតែសេចក្ដីសុខជានិច្ចនិរន្តរ្តិ៍🙏12.4.2020»៕

Leave a Reply

Your email address will not be published. Required fields are marked *