ចប់បាត់! ក្មេងប្រុសម្នាក់ត្រូវបានគេហាមមិនអោយជិះយន្តហោះ ក្រោយពីពាក់អាវរូបពស់ ព្រោះតែមូលហេតុថា…
បរទេស៖ នេះបើយោងតាមប្រភពឪពុកម្តាយរបស់គាត់ឈ្មោះ Steve និង Marga បាននិយាយថា មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋាន Johannesburg បានប្រាប់ពួកគេថា ប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់មានរូបភាពមានសណ្ឋានជាសត្វពស់ មិនត្រូវបានអនុញ្ញាតអោយជិះនៅ លើ
យន្តហោះឡើយ។គ្រួសារមួយបានអះអាងថា កូនប្រុសអាយុ ១០ឆ្នាំរបស់ពួកគេ ត្រូវបានគេបង្ខំឱ្យប្តូរអាវរបស់គាត់មុន ជើងហោះ ហើរចេញដំណើរ ដោយសារតែវាមានរូបភាពសត្វពស់នៅលើនោះ Stevie Lucas បាន
ស្ថិតនៅលើដំណើរកម្សាន្តពីប្រទេសនូវែលសេឡង់ ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីទៅលេងតាយាយរបស់គាត់កាលពីថ្ងៃទី១៧ ខែធ្នូ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មូលហេតុដែលត្រូវបានបញ្ជាក់គឺថា វាអាចធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរ ឬបុគ្គលិកដោយបង្កការថប់អារម្មណ៍៕