ចិត្តបុណ្យណាស់៖ គង់ ចាន់ស្រីមុំ ឳកាសបុណ្យចូលឆ្នាំជូនអំណោយដល់ចាស់ជរាក្រលំបាកផ្អើលភូមិ

ភ្នំពេញ៖ តារាសម្ដែងរាងស្រឡូនអ្នកនាង គង់ ចាន់ស្រីមុំ ដែលកំពុងទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយសារនាងតែងតែធ្វើទង្វើសប្បុរសធម៌ជួយដ៏សង្គម ជាពិសេសអ្នកក្រលំបាក និងចាស់ជរាជាច្រើន ព្រមទាំងចែករំលែកចំណេះដឹង និងគន្លឹះសុខភាពមួយចំនួនដល់អ្នកម្ដាយក្នុងការថែរក្សាកូនតូចៗផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះតារាសម្ដែងចិត្តបុណ្យរូបនេះ បានធ្វើឲ្យមហាជនពេញចិត្តយ៉ាងខ្លាំង ដោយនាង និងក្រុមគ្រួសារ បាននាំយកថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនលោកយាយ លោកតា ដែលមានជីវភាពខ្វះខាត រស់នៅភូមិព្រៃម្លូ ដោយធ្វើដំណើរទៅជួបផ្ទាល់តែម្តង ទង្វើនេះហើយដែលធ្វើឲ្យអ្នកគាំទ្រតារារូបនេះស្ងើចសរសើរយ៉ាងខ្លាំងពីសណ្ដានចិត្តដ៏ល្អប្រពៃ និងតាមគាំទ្រនាងរហូតដល់សព្វថ្ងៃ៕

 

Leave a Reply

Your email address will not be published. Required fields are marked *